អ្វីជា ASEAN Prize?

May 3, 2024

(ភាសាខ្មែរ) អ្វីជា ASEAN Prize?
ASEAN Prize គឺជាពានរង្វាន់ថ្នាក់តំបន់ ដើម្បីទទួលស្គាល់សមិទ្ធផលដ៏វិសេសវិសាលរបស់ពលរដ្ឋអាស៊ាន ឬស្ថាប័ន ដែលមានមូលដ្ឋាននៅអាស៊ាន ជាមួយនឹងការរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ ពានរង្វាន់នេះធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៩មកម៉្លេះ។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូសាធារណៈ និងឯកជនក្នុងតំបន់។

ពានរង្វាន់អាស៊ាននេះ គឺជាការផ្តល់ជូនសាច់ប្រាក់ចំនួន 20,000 ដុល្លារអាមេរិក ដោយនឹងត្រូវប្រគល់ជូនដោយមេដឹកនាំអាស៊ាន ឬ ដល់អ្នកដែលបានជ្រើសរើសក្នុងអំឡុងពេលពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ។

លក្ខណៈវិនិច្ឆ័យក្នុងការដាក់ពាក្ស
ចំពោះបុគ្គល ឬស្ថាប័នណាដែលមានសមិទ្ធិផលលើគំនិតផ្តួចផ្តើមថ្មីៗ និងមានការរួមចំណែកជាគំរូក្នុងការកសាងសហគមន៍អាស៊ាន ដែលផ្អែកលើច្បាប់ ការតម្រង់ទិស ដោយផ្តោតលើប្រជាជន និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្នុងអាស៊ាន។

កាលបរិច្ឆេទបិទទទួលពាក្យ នៅថ្ងៃទី ៣១ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥ ល្ងាច។

របៀបបំពេញការដាក់ពាក្យ
ចំពោះបុគ្គល ឬស្ថាប័នដែលចាប់អារម្មក្នុងការដាក់ពាក្យ តម្រូវឱ្យធ្វើការទាញយកទម្រង់ចេញពីវេបសាយ https://asean.org/nomination-form/ រួចធ្វើការបំពេញព័ត៏មានផ្ទាល់ខ្លួន ឬស្ថាប័ន រួចសរសេរលម្អិតពី ៣ ទៅ ៥ ទំព័រដែលបង្ហាញពីសមិទ្ធផល ដែលអ្នក ឬស្ថាប័ន កន្លងមកបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដែលផ្អែកលើច្បាប់ តម្រង់ទិសប្រជាជន ប្រជាជនជាកណ្តាល និងកិច្ចខិតខំប្រឹងប្រែងសហការគ្នាក្នុងអាស៊ាន ចាប់តាំងពីការចាប់ផ្តើមនៃសហគមន៍អាស៊ាន ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។ សូមសរសេរបន្ថែមអំពី ប្រវត្តិនៃបេក្ខភាព និងពិពណ៌នាអំពីគំនិតផ្តួចផ្តើមនាពេលអនាគតរបស់អ្នកដែលបានដាក់ពាក្យ។

❗️សមាគមសហគ្រិនវ័យក្មេងកម្ពុជានឹងរៀបចំសិក្ខាសាលាតម្រង់ទិសបន្ថែមអំពីកម្មវិធីនេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

“កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤”

March 29, 2024

(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ក្រោមកិច្ចសហការក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៤” ក្នុងឱកាសនៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៣០០ នាក់។

ការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ អ្នកវិនិយោគ និងការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលសំខាន់ៗទាំង ៦ វគ្គ លើជំនាញ ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការអាជីវកម្ម ទុនបង្វិល ការរៀបចំឯកសារ និងការត្រៀមជាស្រេចសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគ។ បន្ថែមលើនេះ សហគ្រិនមានឱកាសក្នុងការជួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងអ្នកវិនិយោគដោយផ្ទាល់តាមរយៈការផ្គូផ្គងរវាងម្ចាស់អាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយស្ថាប័នហិរញ្ញវត្ថុ និងការផ្គូផ្គងរវាងម្ចាស់អាជីវកម្មជាមួយអ្នកវិនិយោគដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ រាត្រីជំនួបជាមួយអ្នកវិនិយោគហគ្រិន។ ជាងនេះផងដែរ ម្ចាស់អាជីវកម្មដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសទទួលបានជំនួយបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុផងដែរ។

គាំទ្រដោយ៖
• ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
• គម្រោង Feed the Future Cambodia Harvest III
ម្ចាស់ឧបត្ថម្ភព្រឹត្តិការណ៍៖
• ផេនដា ខមមើសល ប៊ែង ម.ក (Panda Bank)
• ក្រុមហ៊ុន ជេ ធី អាយ (JTI)
• ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)
ម្ចាស់ឧបត្ថម្ភកម្មវិធី៖
• ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
• ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
• ធនាគារ កាណាឌីយ៉ា

“ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប”

March 29, 2024

(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំ “ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប” ស្ថិតនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល និងឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៥០០ នាក់។

ពិធីអបអរសារទរខួប ១៥ ឆ្នាំនេះ ធ្វើឡើងដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៥ ឆ្នាំមកនេះ ដោយសមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិននិងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា។ ជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពនិងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុង តំបន់ និងអន្តរជាតិ។

កម្មវិធីនេះទទួលបានការគាំទ្រជា Gold Sponsor ពីផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI)។

“សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣”

March 29, 2024

(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣” ដែលនេះជាឆ្នាំទី១៥ ហើយដែលសមាគមបានរៀបចំសន្និបាទប្រចាំឆ្នាំ និងជួបជុំសមាជិកសមាជិកាសមាគម ក្រោមអធិបតីភាព ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឯកឧត្ដម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ២០០ នាក់។

សន្និបាតប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារដែលបានមកពីការធ្វើសកម្មភាពជាច្រើនរបស់សមាគមនៅឆ្នាំ ២០២៣ ក៏ដូចជាការត្រួតពិនិត្យ វាយតម្លៃ ផ្ដល់យោបល់ និងឆ្លុះបញ្ចាំងពីសកម្មភាពដែលធ្វើបានជោគជ័យជាច្រើន ដើម្បីកែលម្អផែនការថ្មីក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត។ ក្នុងនោះក៏មានការប្រកាសជូនសមាជិកសមាជិកាអំពីរចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល គណៈកម្មការសមាគម និងកញ្ចប់ថវិកាសមាគមឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ផងដែរ។ បន្ថែមលើនេះ ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញអំពីគោលនយោបាយ និងបចេ្ចកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីផ្ដល់ជាទិដ្ឋភាពរួមដល់សមាជិកសមាគម ដែលជាម្ចាស់អាជីវកម្មមកពីគ្រប់វិស័យ។

កម្មវិធីនេះទទួលបានការគាំទ្រជា Gold Sponsor ពីផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI) និងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank)។

ម្ចាស់ឧបត្ថកម្មវិធីលទ្ធភាពទទួលបានហិរញ្ញាប្បទាន៖
• ភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
• គម្រោង Feed the Future Cambodia Harvest III
Dimond Sponsor:
• ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
Silver sponsor:
• ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
• ធនាគារ កាណាឌីយ៉ា

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១ ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់យោបល់ទៅលើផែនការថវិកាសមាគមក្នុងឆ្នាំ២០២៤

January 11, 2024

(ភាសាខ្មែរ) នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី១ ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងផ្ដល់យោបល់ទៅលើផែនការថវិកាសមាគមក្នុងឆ្នាំ២០២៤ និងរបាយការណ៍វឌ្ឍនភាពរបស់គណៈកម្មការទាំង១៦ ក៏ដូចជាសាខាសមាគមនៅតាមថ្នាក់ខេត្តផងដែរ។

កិច្ចប្រជុំនេះក៏បានផ្តោតសំខាន់ទៅលើការពិនិត្យរបាយការណ៍ប្រចាំឆ្នាំដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២៣ និងបានពិភាក្សាពីផែនការពង្រឹងសមាគមបន្តទៅមុខទៀតនៅឆ្នាំ២០២៤ រួមមានដូចជា ផែនការសកម្មភាពអាទិភាព និងទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍសមាគមឲ្យកាន់តែប្រសើរឡើង ដើម្បីបង្កើនអត្ថប្រយោជន៍ដល់សមាជិក សមាជិការបស់សមាគម នៅគ្រប់សាខាតាមបណ្ដារាជធានី/ខេត្ត។

កម្មវិធីកិច្ចសន្ទនាកាហ្វេ (Friday Coffee Talk) ប្រធានបទ៖ ការលើកលែងកាផាកពិន័យ ចំពោះការខនខានដាក់បញ្ជូនរបាយការណ៍ទៅកាន់ និយ័តករគណនេយ្យនិងសវណកម្ម សម្រាប់ការិច្ឆេទកន្លងមក។

January 12, 2024

(ភាសាខ្មែរ) ចុះឈ្មោះចូលរួមឥឡូវ នេះ!

ចូលរួមទទួលទានកាហ្វេក្នុងកម្មវិធីកិច្ចសន្ទនាកាហ្វេ (Friday Coffee Talk) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង បង្កើតបណ្តាញអាជីវកម្ម  និងទទួលបានព័ត៌មានផ្សេងៗសម្រាប់អាជីវកម្មរបស់អ្នកជាមួយ លោក ប៉ាន់ ចំរើន ដែលនឹងចែករំលែកពីប្រធានបទ៖ ការលើកលែងកាផាកពិន័យ ចំពោះការខនខានដាក់បញ្ជូនរបាយការណ៍ទៅកាន់ និយ័តករគណនេយ្យនិងសវណកម្ម សម្រាប់ការិច្ឆេទកន្លងមក។

កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៖ ៨:០០ ដល់ ១០:០០នាទីព្រឹក
ទីតាំង: Floor 19th, Young Entrepreneurship Development Center

សម្រាប់ការចុះឈ្មោះចូលរួម សូមទំនាក់ទំនង ០៧០ ២៦៣ ៨៦៤