សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤

July 2, 2024

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប ប្រកាសបើកដំណើរការសម្ភោធជាផ្លូវការនាដើមខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
………………………
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានប្រកាសបើកដំណើរការសម្ពោធជាផ្លូវការនៅថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីបង្ហាញនូវវត្តមានរបស់ខ្លួននៅលើទឹកដីខេត្តកំពត-កែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ទន្ទឹមនឹងនេះ ក្នុងឱកាសនៃពិធីសម្ភោធជាផ្លូវការនៃសមាគមសហគ្រិនវ័យក្មេងក​ម្ពុជា សាខាខេត្តកំពត-កែប ក៏រួមមានពិធីជាច្រើនទៀតដូចជាពិធីសម្ភោធជាផ្លូវការនៃការ​បើកអោយប្រើប្រាស់សៀវភៅមគ្គុទេសន៍វិនិយោគខេត្តកំពត ពិធីចុះអនុស្សរណៈភាពជាដៃគូសហការ សិក្ខាសាលា និងកិច្ចពិភាក្សាស្តីអំពីឱកាស និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប ការផ្គូផ្គងអាជីវកម្មរវាងសមាគមសហគ្រិនវ័យក្មេង សាខាខេត្តកំពត-កែប និងសាខាព្រះសីហនុ ព្រមទាំងបណ្តាសាខាផ្សេងៗទៀតផងដែរ។

កម្មវិធីនេះនឹងប្រារព្ធធ្វើឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត ចាប់ពីម៉ោង ០​១:០០​នាទីរសៀលដល់ម៉ោង ០៥:០០នាទីរសៀល។ ជាមួយគ្នានេះដែរ ដើម្បីអបអរសាទរការសម្ភោធ និងដើម្បីរឹតចំណងមិត្តភាពរវាងភ្ញៀវកិត្តិយសទាំងអស់ ខាងសមាគមនឹងរៀបចំអាហារសាមគ្គីពេលល្ងាច អមជាមួយការសម្តែងសិល្បៈនៅភោជនីយដ្ឋាន មាន ហួត ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៩យប់។

សម្រាប់ភ្ញៀវកិត្តិយសដែលមានវត្តមានចូលរួមក្នុងពិធីនេះនឹងមានឱកាសបានស្វែងយល់ពីការធ្វើបទបង្ហាញអំពីព័ត៌មាន និងសក្តានុពលវិនិយោគក្នុងខេត្តកំពត-កែប និងបានបង្កើតទំនាក់ទំនងដើម្បីរឹងចំណងមិត្តភាព ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍រវាងម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែបជាមួយនឹងបណ្តាខេត្តដទៃទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនអាជីវករ សហគ្រិន និងសាធារណៈជនជ្រាបជាព័ត៌មាន និងចុះឈ្មោះចូលរួមដើម្បីទទួលបានព័ត៌មានថ្មីៗអំពីសហគ្រិនភាពនៅកម្ពុជា។

ចុះឈ្មោះចូលរួម: https://forms.gle/29mgDd4vLg16Pfxq7
……………….
ទំនាក់ទំនងសួរព័ត៌មានលម្អិតបន្ថែមតាមរយៈ៖
លេខទូរស័ព្ទ៖ 016 941 159 / 085 2344 05
តេឡេក្រាម៖ T.me/YEACKPK2024
ទីតាំងកម្មវិធី៖ https://maps.app.goo.gl/g5sDvyRpvLnRnowa9

Scan or click link open the app
https://yeacambodia.page.link/AYTTFoTr4zR4Acj16