សូមអញ្ជើញសមាជិកសមាជិកាចូលរួមក្នុង <<វេទិកាសហព័ន្ធសហគ្រិនកម្ពុជា>> ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

February 26, 2023

សូមជម្រាបសួរ

លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមអញ្ជើញសមាជិកសមាជិកាចូលរួមក្នុង <<វេទិកាសហព័ន្ធសហគ្រិនកម្ពុជា>> ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក។

គោលបំណង៖ ពិភាក្សា ប្រមូលធាតុចូល ចែករំលែកបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យជំនួញរឺធុរកិច្ច ក៏ដូចជាជួបជុំពិសាអាហារសាមគ្គី ដើម្បីពង្រីកបណ្តាញរៀងៗខ្លួន និងបង្កើតទំនាក់ទំនងថ្មីជាមួយសហគ្រិនដទៃទៀត ក្នុងការឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមកលើបញ្ហាអាជីវកម្មនានា។

ព័ត៌មានលម្អិតនៃកម្មវិធី៖
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣
ចាប់ផ្តើមពីម៉ោង ៤៖០០នាទី រសៀល
ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ (អគារ I+J+K)

Scan or click link open the app
https://yeacambodia.page.link/iTDSguTM7KoM7HiJ7