ទិវាសហគ្រិនភាពកម្ពុជា ២០២៤

ទិវាសហគ្រិនភាពកម្ពុជា ២០២៤
សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កំពុងសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤” នៅក្នុងខែវិឆ្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងក្នុងខែវិច្ឆិកាដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

តើអ្នកបានត្រៀមខ្លួនដើម្បីចូលរួមរួចរាល់ហើយរឺនៅ?

#Entrepreneurship #CED #CambodiaEntrepreneurshipDay #CEDCambodia #Business #YEACambodia #YoungEntrepreneurs

កម្មវិធីប្រកួត​ពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាស ធុនតូច និងមធ្យម ២០២៤

កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ ​សហគ្រាសធុនតូច​ និងមធ្យម ត្រូវបានរៀបចំដោយ សហគ្រិនខ្មែរ ក្នុងគោលបំណង​ ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង​ និងជាពិសេសផ្ដល់ការគាំទ្រដល់សហគ្រាសធុនតូច​ និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។

លក្ខខណ្ឌនៃការចូលរួម៖

  • មានសញ្ជាតិខ្មែរ​

  • ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិត​បញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)

  • ជាអាជីវកម្មបង្កើតក្នុងស្រុក​

  • អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ​

  • មានពេលវេលាគ្រប់គ្រាន់ក្នុងការ​ចូលរួមវគ្គត្រៀមខ្លួនក្នុងការប្រកួត

  • មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព

អត្ថប្រយោជន៍នៃការចូលរួម៖

  • ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនប្រកួតដើម្បីពង្រឹងអាជីវកម្ម

  • ឱកាសបង្កើនដៃគូសហការអាជីវកម្ម

  • ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ​

  • ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល ទៅតាមជ័យលាភី

កាលបរិច្ឆេទសំខាន់ៗ

  • ថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០២៤ វគ្គត្រៀមខ្លួនក្នុងការប្រកួតជម្រុះ

  • ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ វគ្គប្រកួតជម្រុះ

  • ថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ វគ្គត្រៀមខ្លួនក្នុងការប្រកួតផ្តាច់ព្រ័ត្រ

  • ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ វគ្គប្រកួតផ្ដាច់ព្រ័ត្រ

***ចំណាំ

  • បេក្ខជនដែលបានបំពេញឯកសារគ្រប់គ្រាន់នឹងមានអាទិភាពក្នុងវគ្គវាយតម្លៃ

  • បេក្ខជនត្រូវបំពេញរាល់ចំណុចទាំងអស់ដែលមានសញ្ញាផ្កាយពណ៌ក្រហម បើពុំដូច្នោះទេបេក្ខជនមិនអាចផ្ញើពាក្យមកកម្មវិធីបានឡើយ

  • រាល់ព័ត៌មានផ្ទាល់ខ្លួនរបស់បេក្ខជន (លើកលែងមានការព្រមព្រៀង) នឹងមិនត្រូវបានផ្សព្វផ្សាយក្នុងគោលបំណងណាមួយឡើយ

  • បេក្ខជនដែលចុះឈ្មោះ ត្រូវតែជាបុគ្គលឡើងទទួលពានរង្វាន់តំណាងស្ថាប័នក្នុងលក្ខខណ្ឌទទួលជ័យលាភី  មានពេលវេលាចូលរួមវគ្គ​​ត្រៀមខ្លួនប្រកួត និង​ចូលរួមឡើងធ្វើបទបង្ហាញអាជីវកម្ម

  • បេក្ខជនដែលមិនមែនជាម្ចាស់អាជីវកម្ម ប៉ុន្តែឈរឈ្មោះប្រកួតតំណាងអាជីវកម្មតម្រូវឲ្យភ្ជាប់ជាមួយលិខិតបញ្ជាក់ផ្ទេរសិទ្ធិតំណាងក្នុងការ ប្រកួតពីម្ចាស់អាជីវកម្ម

  • បេក្ខជនត្រូវយល់ព្រមចែករំលែកឯកសារបទបង្ហាញមកក្រុមការងារ ដើម្បីធ្វើការរៀបចំដំណើរការប្រកួត

  • យល់ព្រមក្នុងការដែលក្រុមការងារថតរូប ថតវីដេអូ ផ្តល់កិច្ចសម្ភាស ក្នុងគោលបំណងផ្សព្វផ្សាយនានា​ ក៏ដូចជារក្សាទុក បោះពុម្ព ចែករំលែកអំពីកម្មវិធីនាពេលអនាគត

  • អនុញ្ញាតិឲ្យអ្នករៀបចំកម្មវិធីផ្ដល់រូបភាព ឈ្មោះនិងស្ថាប័នរបស់អ្នកទៅកាន់តតិយជនដូចជា ភ្នាក់ងាររចនាក្រាហ្វិក និងដៃគូក្នុងស្រុក រួមបញ្ជូលទាំងម្ចាស់ជំនួយផ្សេងៗក្នុងគោលបំណងផលិតចែករំលែកអំពីកម្មវិធីគាំទ្រ

  • អំឡុងពេលប្រកួត ឬក្រោយបញ្ជប់ការប្រកួតក្នុងរយៈពេល៦ខែ ប្រសិនបើអ្នករៀបចំកម្មវិធី បានរកឃើញថា បេក្ខជនបានផ្តល់នូវព័ត៌មានមិនពិត ឬល្មើសប្រការណាមួយដែលបានកំណត់ អ្នករៀបចំកម្មវិធីមានសិទ្ធដើម្បីដកបេក្ខជនចេញពីការប្រកួត ហើយត្រូវបង្វិលមកវិញនូវប្រាក់រង្វាន់ដែលបានឈ្នះ ឬផ្ដល់ជូនដោយកម្មវិធី

  • ក្រុមការងារលើកទឹកចិត្តដល់បេក្ខជនដែលផ្តល់ឯកសារបន្ថែមគ្រប់គ្រាន់ ក្នុងការដាក់ពាក្យប្រកួត

  • ក្រុមការងាររក្សាសិទ្ធិកែប្រែ ដោយមិនចាំបាច់ជម្រាបទុកជាមុន។

នៅចំាអីទៀត បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមតំណភ្ជាប់នេះ https://forms.gle/UQBWiPfiC5wySPmW8
ចំពោះព័ត៌មានបន្ថែម~ 095573167 ឬចូលទៅកាន់តេឡេក្រាម https://t.me/KESMEsAward
—————————————–

Join us on Telegram Channel: https://t.me/+w84MlB8KVKVjMDBlសហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យ សហគ្រិនភាព។
#KeSMEsAwards2024 #khmerenterprise #KE #SMEs

កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស អំពី “ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ និងស្វែងយល់ពីហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម”

កិច្ចពិភាក្សាពីវាគ្មិនកិត្តិយស អំពី “ទស្សនៈពីគ្រឹះស្ថានហិរញ្ញវត្ថុ និងស្វែងយល់ពីហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម”

ចូលរួមដោយឥតគិតថ្លៃសម្រាប់ម្ចាស់អាជីវកម្ម (MSMEs)

YEAC, CMA និង ABC បានសហការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងផ្សារភ្ជាប់ស្ថាប័នហិរញ្ញវត្ថុ ជាមួយម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ពីតម្រូវការជាក់លាក់ និងបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្ម ក្នុងន័យធ្វើអោយប្រសើរឡើងនៃលទ្ធភាពទទួលបានហិរញ្ញប្បទាន។

ព័ត៌មានលម្អិតនៃកម្មវិធី៖
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
ចាប់ពីម៉ោង ១៖០០នាទីរសៀល ដល់ម៉ោង ៩៖០០នាទីយប់
Cocktail Reception
ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី ១៥)

ចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីដំណើរការចូលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងដែន សូមកុំភ្លេចអញ្ជើញចូលរួមស្ដាប់កិច្ចពិភាក្

ចង់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីដំណើរការចូលទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ក៏ដូចជាការធ្វើពាណិជ្ជកម្មឆ្លងដែន សូមកុំភ្លេចអញ្ជើញចូលរួមស្ដាប់កិច្ចពិភាក្សា និងការចែករំលែកពីវាគ្មិនជំនាញៗដែលធ្លាប់មានបទពិសោធដោយផ្ទាល់ក្នុងវិស័យនេះ។កាន់តែពិសេស កម្មវិធីក៏ការតាំងបង្ហាញស្តង់ពិព័រណ៍ផលិតផលជាង ១០០ ស្តង់ទៀតផង។ ចូលរួមគាំទ្រផលិតផលខ្មែរទាំងអស់គ្នា!!!កិច្ចពិភាក្សានេះ ធ្វើឡើងជាផ្នែកមួយនៃការអបអរសាទរ “ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣” ក្រោមប្រធានបទ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ https://bit.ly/3Phe0WD

អំពីកម្មវិធី៖
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣
ផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី រាជធានីភ្នំពេញ

ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣

(ភាសាខ្មែរ) ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣

អបអរសាទរ “ទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម សកល ២០២៣” និងការតាំងបង្ហាញស្តង់ពិព័រណ៍ផលិតផលជាង ១០០ស្តង់ នៅផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី ចាប់ពីថ្ងៃ២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៣។ ប្រធានបទ “ភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត  ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្ងៃទី២៧ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិបានកំណត់យកជាទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការចូលរួមចំណែកជំរុញអាជីវកម្មខ្នាតតូច និងមធ្យមឲ្យមានកំណើនសេដ្ឋកិច្ចជាតិប្រកប​ដោយ​ចីរភាព។ វិស័យសហគ្រាសធុនតូច និងមធ្យម ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការរួមបញ្ចូល និងកំណើនសេដ្ឋកិច្ចធន់ វិបុលភាព និងការងារសមរម្យសម្រាប់ទាំងអស់គ្នា។

ក្នុងនាមជាស្ថាប័នជាតិសម្របសម្រួលលើវិស័យសហគ្រាសធុនតូន និងមធ្យម ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត    បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) សមាគម សហគ្រិនវ័យក្មេងកម្ពុជា (YEAC) ​​​ និង​សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ព្រមទាំងដៃគូសហការមួយចំនួន នឹងរៀបចំកម្មវិធីអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៣​ ដើម្បីផ្តល់នូវវេទិការជជែកពិភាក្សាលើបញ្ហាប្រឈមជុំវិញដែលកើតមានក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងជាធាតុចូលសំខាន់ៗដើម្បីជំរុញសេដ្ឋកិច្ច និងអាជីវកម្មក្នុងស្ថានភាពធម្មតា និងបែបប្រព័ន្ធថ្មី។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុកនឹងមានឱកាសផ្គូផ្គង​ និងបង្ហាញផលិតផល សេវាកម្ម និងអាចតភ្ជាប់បណ្តាញដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ ដើម្បីទទួលបានទីផ្សារថ្មី។

 

គោលបំណង

សម្របសម្រួលការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនស្តីពីការពង្រឹងការយល់ដឹង និងសមត្ថភាពរបស់អ្នកបង្កើតគោលនយោបាយ និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការសម្រេចបាននូវការស្តារឡើងវិញដោយត្រឹមត្រូវ និងចីររភាព ដែលរួមចំណែកដល់ការសម្រេចអោយបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។

ពិនិត្យមើលចន្លោះប្រហោង (អ្វីដែលបានដំណើរការ) និង តំណភ្ជាប់ដែលបាត់ (អ្វីដែលមិនដំណើរការ) និងពិភាក្សាអំពីឱកាសសម្រាប់ការពង្រឹងភាពធន់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងចួលរួមចំណែក ក្នុងការពន្លឿនការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង អាទិភាពនៃការអភិវឌ្ឍន៍ជាតិនៅកម្ពុជា ឧ៖ IDP ។

ចូលរួមជជែកពិភាក្សាថ្នាក់ជាតិ និងថ្នាក់តំបន់ ស្តីពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាត រួមទាំងតាមរយៈនិរន្តរភាពបរិស្ថាន និងការផ្តល់សិទ្ធិអំណាចដល់យុវជន ស្ត្រី ជនចំណាកស្រុក និងជនភៀសខ្លួន។

បង្កើតកន្លែងសម្រាប់ធ្វើសកម្មភាព ផ្តល់នូវអនុសាសន៍ និងឧបករណ៍ជាក់ស្តែងដែលនាំទៅរកគោលនយោបាយ និងវិធានការគោលដៅបន្ថែមទៀត រួមទាំងកញ្ចប់ជំរុញគាំទ្រទឹកចិត្ត ប្រព័ន្ធអេកូឡូស៊ី និងឱកាសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលគ្រប់គ្រងដោយស្រ្តី​ និងយុវជន ព្រមទាំងសហគ្រាសធុនមីក្រុ តូច និងមធ្យម ដែលមាននិរន្តរភាព។

ពិភាក្សាជាយុទ្ធសាស្ត្រ និងឯកភាពលើសកម្មភាពកិច្ចសហប្រតិបត្តិការបច្ចេកទេសគោលដៅ និងគាំទ្រដែលចាំបាច់ត្រូវអនុវត្តរួមគ្នាជាមួយរដ្ឋាភិបាល ភាគីពាក់ព័ន្ធឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីកែលម្អបរិយាកាសអំណោយផល។

 

កម្មវិធីនេះនឹងមានការជជែកពិភាក្សាតុមូលលើប្រធានបទសំខាន់ៗ ដោយមានការចូលរួមពីវាគ្មិនជំនាញៗ ដែលផ្តោតជារួម លើភាពធន់ និងការកសាងសហគ្រាសធុនមីក្រូ តូច និងមធ្យមឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

 

សូមធ្វើការស្កែន QR Code នៅលើប័ណ្ណផ្សព្វផ្សាយដើម្បីចុះឈ្មោះចូលរួម ឬតាមរយៈតំណរភ្ជាប់នេះhttps://bit.ly/3Phe0WD

 

អំពីកម្មវិធី៖

២៧ ដល់ ២៨ ខែមិថុនា ឆ្នាំ២០២៣

ផ្សារទំនើបអូឡាំព្យា ជាន់ផ្ទាល់ដី រាជធានីភ្នំពេញ

ចូលរួមដោយសេរី

nfo@bizinfo.com.kh

#MSMEsDay2023 #Cambodia #AseanAccess #KhmerSME #MISTI #YEAC

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន»

សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី២ ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យសម្គាល់កាលពីឆ្នាំ២០២២ ដោយមានសហគ្រិនចំនួន ៧១០ នាក់បានចូលរួមក្នុងកម្មវិធី និងទទួលបានហិរញ្ញប្បទានជាង ២ លានដុល្លារសហរដ្ឋអាមេរិច ពីស្ថាប័នហិរញ្ញវត្ថុ។

នៅវគ្គទី១ក្នុងឆ្នាំ២០២៣ នេះ កម្មវិធីនឹងជ្រើសរើសតែ៣០ក្រុមហ៊ុនប៉ុណ្ណោះ ចូលរួមនៅក្នុងកម្មវិធី ដែលនឹងចាប់ផ្តើមក្នុងខែឧសភា
សូមចុះឈ្មោះចូលរួមតាមតំណរភ្ជាប់ រឺស្កេនQR៖ 
https://bit.ly/3oKzH5R

កម្មវិធីនេះឧបត្ថម្ភដោយ៖
សហការឧបត្ថម្ភធំ៖ សហគ្រិនខ្មែរ
– Dimond Sponsor ៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
– Silver Sponsor
• ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
• ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
• ធនាគារវឌ្ឍនៈ

See less

សូមគោរពអញ្ជើញ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងប្រទេសកម្ពុជា ចូលរួមសិក្ខាសាលា “ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និងKhmerSME”។ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមអាចទទួលបាន

(ភាសាខ្មែរ)

សូមគោរពអញ្ជើញ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងប្រទេសកម្ពុជា ចូលរួមសិក្ខាសាលា “ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និងKhmerSME”។
ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
 ស្វែងរកឱកាសថ្មីក្នុងការធ្វើអាជីវកម្ម និងសេវាកម្ម
ផ្សព្វផ្សាយអាជីវកម្មក្រុមហ៊ុន ឱ្យកាន់តែទូលំទូលាយ នៅក្នុងស្រុក តំបន់អាស៊ាន និងពិភពលោក
ពង្រីកបណ្ដាញដៃគូ និងប្រាស្រ័យទាក់ទងពាណិជ្ជកម្ម
ស្វែងរកព្រឹត្តិការណ៍ និងការបណ្ដុៈបណ្ដាលនានា ដើម្បីបង្កើនសមត្ថភាពនៃការធ្វើធុរកិច្ច
ការចុះឈ្មោះគឺដោយឥតគិតថ្លៃ និងរហ័ស
SAVE THE DATE!
We would like to invite Micro, Small and Medium Enterprises to join “The Outreach Event of ASEAN Access and KhmerSME”.
The participants can get the benefits as follows:
New business and services opportunities;
Display your business in the country, ASEAN and Beyond;
Increase business networking;
Find event and training opportunities to increase business capacity;
 Registration is free and convenient.
For registration, please click here: https://forms.gle/aJ36CMp3BriZKRgE9

«សន្និបាតពាក់កណ្ដាលឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦» និង «ពិធីលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា»

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជា សមាជិក សមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ទូទាំងរាជធានី និងខេត្ត ចូលរួមកម្មវិធី «សន្និបាតពាក់កណ្ដាលឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាភិបាល អាណតិ្ត ២០២៤ – ២០២៦» និង «ពិធីលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

កាលបរិច្ឆេទ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
ពេលវេលា៖ ០១:០០ នាទីរសៀល ដល់ម៉ោង ០៩:០០ នាទីយប់
ទីតាំង៖ អាគារកោះពេជ្រ
សំលៀកបំពាក់បុរស៖ អាវធំ គ្មានក្រវ៉ាត់ក | នារី៖ សមរម្យ
តម្លៃ៖ ៥០ដុល្លារ/ម្នាក់ ឬ ៤៥០ដុល្លារ/តុ (សម្រាប់ ១០ នាក់)

*សំខាន់៖ យើងខ្ញុំសូមបញ្ជាក់ថា តម្លៃនៃតុនីមួយៗ នឹងផ្ដល់ជូនសម្រាប់តែម្ចាស់អាជីវកម្ម ដែលជាសមាជិក សមាជិការូបណាដែលធ្វើការអញ្ជើញថ្នាក់ដឹកនាំ ឬបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន ចូលរួមកម្មវិធីជាមួយគ្នាតែប៉ុណ្ណោះ។

សម្រាប់ សមាជិក សមាជិកា ដែលនឹងអញ្ជើញចូលរូម សូមមេត្តាចុះឈ្មោះតាមតំណរភ្ជាប់នេះ៖ https://bit.ly/3H3xpoK ឬស្កែន QR Code ដែលមានដាក់ជូននៅលើប័ណ្ណផ្សព្វផ្សាយ (Poster)។

សូមបញ្ជាក់ផងដែរថា កម្មវិធីដ៏វិសេសវិសាលនេះ ទទួលការអញ្ជើញចូលរួមពីសំណាក់ក្រុមហ៊ុនដែលជា សមាជិក សមាជិកា ព្រមទាំងដៃគូសហការរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាតែប៉ុណ្ណោះ។ កម្មវិធីមិនបើកទទួលការអញ្ជើញចូលរួមជាសាធារណៈឡើយ ប៉ុន្តែយើងខ្ញុំក៏សូមស្វាគមន៍ និងអនុញ្ញាតចំពោះក្រុមហ៊ុនណាដែលមានបំណងចូលជាសមាជិករបស់សមាគមនាពេលខាងមុខ ឱ្យអញ្ជើញចូលរួមបាន ដោយគ្រាន់តែធ្វើការចុះឈ្មោះដូចទៅនឹងសមាជិក សមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។

សម្រាប់ការចុះឈ្មោះ ឬព័ត៌មានបន្ថែម

សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ/តេឡេក្រាម៖ ០១៦ ៩៩៩ ៧៦២ / ០១៥ ៦៣៨ ៧៣៦។សូមអរគុណ!!!

ជំនួបម្ចាស់អាជីវកម្មលើកទី១ ឆ្នាំ២០២៣ (1st CEO Gathering) ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទាន៖ ការរៀបចំសម្រាប់ទីផ្សារភាគហ៊ុន ទីផ្សារមូលធន និងហិរញ្ញប្បទានបំណុល”

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសូមគោរពអញ្ជើញសមាជិក សមាជិការបស់សមាគមទាំងអស់ ចូលរួមកិច្ច “ជំនួបម្ចាស់អាជីវកម្មលើកទី១” ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទាន៖ ការរៀបចំសម្រាប់ទីផ្សារភាគហ៊ុន ទីផ្សារមូលធន និងហិរញ្ញប្បទានបំណុល”។

អត្ថប្រយោជន៍រួមមាន៖
១. ទទួលបានចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យខុសៗគ្នា ជាពិសេសវិស័យហិរញ្ញវត្ថុ
២. បង្កើតបណ្ដាញទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដ៏មានសក្ដានុពលដទៃទៀត
៣. យល់ដឹងអំពីទីផ្សារភាគហ៊ុន ទីផ្សារមូលធន និងហិរញ្ញប្បទានបំណុល
៤. ទទួលបានឱកាសជជែកពិភាក្សាដោយផ្ទាល់ជាមួយស្ថាប័នហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ជាច្រើនទៀត

ចុះឈ្មោះតាមរយៈតំណរភ្ជាប់៖ https://yeacambodia.page.link/epeDycayAusjbKuf8

អំពីកម្មវិធី៖
កាលបរិច្ឆេទ៖ ៣១ មីនា ២០២៣
ម៉ោង៖ ០៨:០០ព្រឹក ដល់ម៉ោង ០៦:០០ល្ងាច
ទីតាំង៖ ជាន់ទី១៥ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
សម្រាប់ព័ត៌មានបន្ថែម៖ 092 273 641

លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសូមអញ្ជើញសមាជិក សមាជិកាទាំងអស់ចូលរួមក្នុងវគ្គសិក្ខាសាលាពិសេសសម្រាប់សហគ្រិន “YEAC Business Development Seminar for Members”

កម្មវិធីសិក្សាជាស៊េរី ១៤ វគ្គ សំខាន់បំផុតសម្រាប់សហគ្រិន

លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសូមអញ្ជើញសមាជិក សមាជិកាទាំងអស់ចូលរួមក្នុងវគ្គសិក្ខាសាលាពិសេសសម្រាប់សហគ្រិន “YEAC Business Development Seminar for Members” ដែលមានសរុបចំនួន ១៤ វគ្គដូចខាងក្រោម៖

1. Labor Law Compliance
2. Entrepreneur Mind Setting and Values Formation
3. Marketing and Digital Platforms
4. Business Model Canvas
5. Business Expansion and Growth Strategies
6. Operations Management
7. Digital Communication & Management Platforms and Systems for Business
8. Supply and Value Chain
9. Entrepreneurial Accounting and Financial Management
10. Human Resource and Organizational Management
11. Product Development and Innovation
12. Corporate Governance
13. Introduction to Inclusive Business
14. Introduction to Green Business

ចុះឈ្មោះចូលរួមតាមតំណរភ្ជាប់ខាងក្រោម
https://docs.google.com/forms/d/1Nram9SbSAEAm9fRUgrD7JtqtQadn2wB1JOYAECNFFJY/edit

ការចូលរួមវិភាគទានសម្រាប់អាហារសម្រន់ និងវគ្គបណ្ដុះបណ្ដាល៖
សិក្សានៅទីតាំងផ្ទាល់ $25 ក្នុង១វគ្គ
សិក្សាពីចម្ងាយតាមរយៈ Zoom $15 ក្នុង១វគ្គ
សម្រាប់អ្នកចុះឈ្មោះនិងទូទាត់មុនថ្ងៃទី២០ ខែកុម្ភៈ នឹងទទួលបានការបញ្ចុះតម្លៃពិសេស

ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៣
ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង

សូមអញ្ជើញសមាជិកសមាជិកាចូលរួមក្នុង <<វេទិកាសហព័ន្ធសហគ្រិនកម្ពុជា>> ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

សូមជម្រាបសួរ

លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមអញ្ជើញសមាជិកសមាជិកាចូលរួមក្នុង <<វេទិកាសហព័ន្ធសហគ្រិនកម្ពុជា>> ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោក។

គោលបំណង៖ ពិភាក្សា ប្រមូលធាតុចូល ចែករំលែកបទពិសោធន៍និងចំណេះដឹងផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យជំនួញរឺធុរកិច្ច ក៏ដូចជាជួបជុំពិសាអាហារសាមគ្គី ដើម្បីពង្រីកបណ្តាញរៀងៗខ្លួន និងបង្កើតទំនាក់ទំនងថ្មីជាមួយសហគ្រិនដទៃទៀត ក្នុងការឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមកលើបញ្ហាអាជីវកម្មនានា។

ព័ត៌មានលម្អិតនៃកម្មវិធី៖
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣
ចាប់ផ្តើមពីម៉ោង ៤៖០០នាទី រសៀល
ទីតាំង៖ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ (អគារ I+J+K)

លេខាធិការដ្ឋានសមាសហគ្រិនវ័យក្មេងកម្ពុជាសូមគោរពអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២២”។

សូមជម្រាបសួរ

លេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសូមគោរពអញ្ជើញសមាជិក សមាជិកាចូលរួមក្នុងកម្មវិធី “សន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២២”។

នៅក្នុងកម្មវិធីនេះផងដែរ នឹងមានការដាក់ឲ្យដំណើការមឈ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង(YEDC) និងកិច្ចពិភាក្សាពិសេសទាក់ទងនឹង “Entrepreneurs Eco-system in Cambodia” ដែលមានការអញ្ជើញចូលរួមពី ៖
ឯកឧត្តម សំហេង បូរ៉ា
ឯកឧត្តម អ៊ឹម សុខធី
ឯកឧត្តម ជា កុកហុង
អ្នកស្រី គង់ ដារ៉ែន
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ
ឯកឧត្តមបណ្ឌិត តាំង ងួនលី

ព័ត៌មានលម្អិតនៃកម្មវិធី៖
ចូលរួមដោយឥតគិតថ្លៃ
កាលបរិច្ឆេទ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
ចាប់ផ្តើមពីម៉ោង ១៖០០ រសៀល រហូតដល់ម៉ោង៩៖០០នាទីយប់
ទតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច
https://maps.app.goo.gl/BcTcjb2ddBMXXset5?g_st=ic

ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022)

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022) ដែលបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអូឡាំព្យាម៉ល (Olympia Mall) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនិយ័តករបរធនបាលកិច្ច(ន.ប.ធ) ដើម្បីលើកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមរបស់សហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយវត្តមានដ៏ខ្ពង់ខ្ពស់រវាងលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោក ស៊ាង សុបញ្ញា បានមានប្រសាសន៍ថា “ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនាពេលនេះ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីការជួយជ្រោមជ្រែង និងលើកកម្ពស់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឱ្យមានវឌ្ឍនភាពក្នុងកិច្ចការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត”។
គួរដឹងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចជំនួបម្ចាស់អាជីវកម្មដ៏មានសារៈសំខាន់នេះ ជាចំណែកចូលរួមអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច តាមរយៈការលើកទឹកចិត្ត និងជំរុញសហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។

https://t.me/YEACambodia for more information

#IloveYEAC
#YEAC
#AYEC
#ASEANYoungEntrepreneursCarnival

ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន

សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។

មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។

របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី

តណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org

ពត៌មានបន្ថែម៖ www.ayec.org/

ជំនួបម្ចាស់អាជីវកម្ម លើកទី៤

តើអ្នកកំពុងស្វែងរកការគាំទ្រហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍អាជីវកម្មរបស់អ្នកមែនទេ?
រួសរាន់ឡើងចុះឈ្មោះចូលរួមដោយឥតគិតថ្លៃពីឥឡូវនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងកម្មវិធី “ជំនួបម្ចាស់អាជីវកម្ម លើកទី៤” និង “ជំនួបរវាង សហគ្រាសធុន មីក្រូ តូច និងមធ្យម ជាមួយ គ្រឹះសា្ថនហិរញ្ញវត្ថុ លើកទី២”។
(Cocktail receptions នឹងផ្តល់ជូន)
សហការរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពី គម្រោងសហគ្រិននារីសកម្ម (WE Act) ក្រោមជំនួយពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈអង្គការផេកកម្ពុជា (PACT Cambodia) សហគ្រិនខ្មែរ និង Diamond Sponsors: Advanced Bank of Asia Limited, Agricultural and Rural Development Bank, Canadia Bank Plc. និង SME Bank of Cambodia Plc.
————————————-
Telegram: https://t.me/YEACambodia
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org
Facebook: www.facebook.com/YEACambodia
Website: www.yeacambodia.org
Location: https://bit.ly/3AxdWJ7

AYEC Series of Events: Digital Upskilling Across ASEAN

* English Below *

តើអ្នកមានមានបំណងបង្កើនជំនាញឌីជីថលមែនទេ? ចុះឈ្មោះចូលរួមក្នុងសិក្ខាសាលាស្តីពី បង្កើនជំនាញឌីជីថលនៅទូទាំងអាស៊ាន។ អ្នកនឹងទទួលបាន:

  • ចំណេះដឹងថ្មីៗ អំពីឌីជីថល
  • ការទទួលយកបច្ចេកវិទ្យាឌីជីថល
  • សម្របខ្លួនទៅនឹងបរិយាកាសអាជីវកម្មដែលផ្លាស់ប្តូរ

តំណរភ្ជាប់ចុះឈ្មោះ / Register : https://aseanaccess.com/matchmaking.html

– កាលបរិច្ឆេទ/Date ៖ 22/04/2022 (ល្ងាច)
– ម៉ោង/Time៖ 14.00 – 17.00 (GMT+7: Cambodia/Jakarta/Bangkok and Hanoi)
– ទីតាំង/Location៖ Zoom Webinar

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ដែលដឹកនាំដោយប្រទេសកម្ពុជាក្នុងឆ្នាំ 2022 នេះ។
—————————————————-
Are you planning for Digital Upskilling? Register to Series of Event: Digital Upskilling Across ASEAN. You’ll learn

– New knowledge on digital
– Digital adoption & technologies
– Adapting to the changing business environment

Webinar is part of the ASEAN Young Entrepreneurs Council (AYEC) chaired by Cambodia this 2022.

កិច្ចប្រជុំតម្រង់ទិស សម្រាប់ក្រុមទី ២

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នដៃគូអនុវត្តគម្រោង បានរៀបចំ កិច្ចប្រជុំតម្រង់ទិសសម្រាប់ក្រុមទី២ (Orientation Meeting for Cohort 2) គម្រោង កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើអាជីវកម្មបែបឌីជីថល (MSMEs Incubation Programme on Digitalisation) ដល់ម្ចាស់អាជីវកម្មដែលត្រូវបានជ្រើសរើស ចំនួន៥០នាក់ ក្នុងចំណោមបេក្ខជនទាំង១២៩ដែលបានដាក់ពាក្យចូលរួមក្នុងកម្មវិធី។
កិច្ចប្រជុំនេះមានការចូលរួមពីគណៈអធិបតី ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកស្រី អ៊ីវឯក នឹមនួន ជំនួយការតំណាងប្រចាំប្រទេស និងជាប្រធានកម្មវិធី គោលនយោបាយ និងនវានុវត្តន៍ នៃភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី )ប្រចាំកម្ពុជា។
ម្ចាស់អាជីវកម្មដែលបានចូលរួមទាំងអស់ បានយល់ច្បាស់ពីគម្រោងកម្មវិធី និងគោលការណ៍នានា ដែលតម្រូវអោយអ្នកចូលរួមទាំងអស់អនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពរបស់គម្រោងកម្មវិធី។
“កម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រាសធុនតូច និងមធ្យម លើអាជីវកម្មបែបឌីជីថល” (MSMEs Incubation programme on digitalization) អនុវត្តដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្រោមការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP Cambodia) នៅក្នុងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រសួងពាណិជ្ជកម្ម (MOC) និងសហគ្រិនខ្មែរ (KE) ក្រោមការអនុវត្តការផ្តួចផ្តើមថ្មីសំខាន់មួយ នៃគម្រោងពង្រីកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា (Go4eCAM) ជាមួយនឹងការផ្តោតលើជំនាញ និងសហគ្រិនភាព សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច (SME eBiZnest) ដែលត្រូវបានផ្តល់ការគាំទ្រហិរញ្ញវត្ថុដោយកម្មវិធី Enhance Integrated Framework (EIF) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

ពិធីប្រគល់ពានកិត្តិយសសហក្រិនឯកជនឆ្នើមឆ្នាំ ២០២១

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) គណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម បានចូលជួប និងប្រគល់ជូននូវពានកិត្តិយសសហគ្រិនឯកជន ឆ្នើមឆ្នាំ២០២១ ជូនលោក កាំង ឡេង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាថ្នាក់ដឹកនាំ និងជាបគ្គលឆ្នើមក្នុងវិស័យឯកជនដែលមានមានចក្ខុវិស័យវែងឆ្ងាយ មានការគ្រប់គ្រងហិរញ្ញវត្ថុល្អ ជាពិសេសក្នុងការត្រៀមរៀបចំទុន និងបែងចែកទុនបំរ៉ុង សម្រាប់វិនិយោគដល់សហគ្រិន និងអាជីវកម្មបង្កើតថ្មី (Start-Up) ជាច្រើន។

កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន

សូមចុះឈ្មោះចូលរួម ពិធី បើកដំណើរការ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន” ដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា និងទទួលបានព័ត៌មានពីលទ្ធភាពទទួលបានហិរញ្ញប្បទាន។

កម្មវិធីនេះចាប់ផ្តើមដោយការបង្ហាញពី ទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយបន្តដោយកិច្ចពិភាក្សា២ រួមមាន ស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទាន និងស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី។

ព័ត៌មានអំពីកម្មវិធី

កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
ពេលវេលា៖ 8:30ព្រឹក- 12:00ថ្ងៃត្រង់
ទីតាំង៖ ចូលរួមដោយផ្ទាល់ចំនួន៥០នាក់ នៅសណ្ឋាគារ អូឡាំព្យារស៊ីធី រឺ ចូលរួមពីចម្ងាយតាមហ្សូម ( Zoom)

ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ https://bit.ly/3tvKhxu

រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឧបត្ថម្ភដោយ USAID តាមរយះ PACT Cambodia

Google Docs (https://bit.ly/3tvKhxu)
ពិធី បើកដំណើរការ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន
កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២
ពេលវេលា៖ ៨៖៣០ព្រឹក-១២៖០០ថ្ងៃត្រង់
ទីតាំង៖ សណ្ឋាគារអូឡាំព្យារស៊ីធី និងចូលរួមពីចង្ងាយតាមហ្សូម (Zoom)

 

ពិធីប្រគល់ពានកិត្តិយសសហក្រិនសង្គមឆ្នើមឆ្នាំ​ ២០២១

នារសៀលថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២២ នៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី សមាគមសហគ្រិនវ័យក្មេងកម្ពុជាដឹកនាំដោយ លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និងក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំសមាគម បានចូលជួប និងប្រគល់ជូននូវពានកិត្តិយសសហគ្រិនសង្គមឆ្នើម ឆ្នាំ២០២១ ជូន លោកឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលជាថ្នាក់ដឹកនាំឆ្នើម ក្នុងការកសាងស្នាដៃធំធេងជាច្រើនក្នុងការផ្តល់បទពិសោធន៍និងចំណេះដឹងជាច្រើនតាមរយៈការសិក្សាស្រាវជ្រាវ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការរៀបចំគោលនយោបាយ និងច្បាប់ សម្រាប់វិស័យធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

 

លទ្ធផលសង្ខេប កម្មវិធីលទ្ធភាពទទួលបានហរិញ្ញវត្ថុ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម

សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានផ្តួចផ្តើម និងអនុវត្ត កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម (AFP) ដោយមានការសហការឧបត្ថម្ភថវិកាពីសហគ្រិនខ្មែរ និងគម្រោងមូលនិធិទឹកប្រាក់ចំនួន១លានដុល្លា ររបស់ក្រុមហ៊ុនស្មាត ដើម្បីប្រឆាំងវីរុសកូវីដ-១៩ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេសទៅកាន់សហគ្រាសធុនមីក្រូ តូច និង មធ្យម ក្នុងការដាក់ពាក្យកម្ចីទៅស្ថាប័នហិរញ្ញវត្ថុនានា។

រយៈពេល១៦ខែ ក្រោយកិច្ចដំណើរការកម្មវិធី AFP សហគ្រិនចំនួន ២៣២នាក់ បានចូលរួមក្នុងកម្មវិធី និងបានទទួលទឹកប្រាក់កម្ចីចំនួន ៩៨០ ០០០ ដុល្លា ដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ។ ក្រៅពីបានទទួលកម្ចីហិរញ្ញវត្ថុ ស្គ្រិនទាំងអស់ បានទទួលការកសាងសមត្ថភាព តាមរយៈវគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុកបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ដោយឡែក សហគ្រិនចំនួន ២៧នាក់ នៃសហគ្រិនសរុប បានទទួលជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍ប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់ដោយក្រុមហ៊ុនបញ្ជី។

បន្ថែមពីកិច្ចការសម្របសម្រួល និងផ្តល់ជំនួយបច្ចេកទេសជូនដល់សហគ្រិន សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖
– ផលិតសៀវភៅតូចអំពីមង្គុទេសធនាគារ ដែលផ្តល់ព័ត៌មានសំខាន់ៗដល់សហគ្រិនស្តីពីកម្ចីធុរកិច្ច និងMSMEs ដែលផ្តល់ភាពងាយស្រួលក្នុងការប្រៀបធៀបផលិតផលកម្ចី។ នេះគឺជាធាតុយ៉ាងសំខាន់ក្នុងការសម្រេចចិត្តដាក់សំណើកម្ចីទៅធនាគារណាមួយស្របនឹងលក្ខខណ្ឌរបស់សហគ្រិន។
– កិច្ចសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៤ដែលផ្តល់កម្ចីពិសេសដល់សហគ្រិន
– រៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានអំពីកម្ចី ដោយមានវត្តមានពីអ្នកតំណាងមកពីធនាគារផ្សេងៗ ដើម្បីផ្តល់ព័ត៌មាន និងខ្លឹមសារសំខាន់ៗជូនដល់សហគ្រិន ក្នុងការត្រៀមលក្ខណៈដាក់ពាក្យកម្ជី។ ព័ត៌មានទាក់ទងនឹងឯកសារទាមទាពីធនាគារ ផលិតផលកម្ចីរបស់ធនាគារ លក្ខខណ្ឌតម្រូវផ្សេងៗដែត្រូវបំពេញ និងកញ្ចប់សេវាកម្មនានាជូនដល់សហគ្រិនផងដែរ។
ដោយមានកាគាំទ្រពីគណៈកម្មាធិការទី១ (គណៈកម្មធិការ ហិរញ្ញប្បទាន និងវិនិយោគសម្រាប់សហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម) របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមនឹងបន្តអនុវត្តកម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុនេះបន្ថែមទៀត រួមមាន គម្រោងមូលិធិពិសេសសម្រាប់សហគ្រិន ការធ្វើបច្ចប្បន្នភាពកូនសៀវភៅស្តីអំពីមង្គុទេសធនាគារ ដោយដាក់បញ្ជូលបន្ថែមស្ថាប័នហិរញ្ញវត្ថុ និងកម្មវិធីកសាងសមត្ថភាពជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រិន។
អំពី សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEACវ៉ាយអ៊ីអេស៊ី)

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី តាមរយៈការបង្កើតវេទិកា ការចងក្រង និងការពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងការបង្កើតនូវឱកាសអាជីវកម្មនានា ក្នុងគោលដៅបង្កើនផលិតភាព បង្កើតការងារ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់សហគ្រាសធុនមីក្រូ តូចនិងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន៤០០ ដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម។ សមាគមមានសាខាតាមខេត្តចំនួន៤ គឺកំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ សមាគមគ្រោងនឹងពង្រីកទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន៕
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៦ ៣៣៤ ៨៩៣៥

Cambodia is one large joint investment company where the private sector and the state are shareholders

November 14, 2025

“Cambodia is one large joint investment company where the private sector and the state are shareholders!” raised by Oknha Pech Bolen, President of the Young Entrepreneurs Association of Cambodia.

On the morning of Friday, November 14, 2025, the Young Entrepreneurs Association of Cambodia (YEAC) and the Global Entrepreneurship Network Cambodia (GENC) co-organized the 13th “Cambodia Entrepreneurship Day 2025” at Legend Cinema, Olympia Mall.

Leadership, Vision, and Dialogue at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

The event was presided over by His Excellency Hem Vanndy, Minister of Industry, Science, Technology and Innovation, and featured the high-level participation of His Excellency Hun Many, Deputy Prime Minister, Minister of Civil Service, and President of the Union of Youth Federations of Cambodia (UYFC), who delivered the keynote congratulatory address for the entire ceremony.

During this important occasion of “Cambodia Entrepreneurship Day 2025,” Oknha Pech Bolen, President of the Young Entrepreneurs Association of Cambodia, clearly emphasized: “Cambodia is one large joint investment company where the private sector and the state are shareholders! We must work together to develop this large company to grow even stronger and have equal standing on the international stage.

Leadership, Vision, and Dialogue at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

As entrepreneurs, we must constantly continue to develop ourselves to strengthen our capabilities and actively contribute alongside our investment partner, the Royal Government, in achieving this shared goal.

ទិវាសហគ្រិនភាពកម្ពុជា លើកទី១៣ ផ្តោតលើប្រធានបទ “ការវិនិយោគដើម្បីអនាគត”

November 14, 2025

សមាគមសហគ្រិនវ័យក្មេងកម្ពុថជា (YEAC) និង សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានរៀបចំដោយជោគជ័យនូវ ទិវាសហគ្រិនភាពកម្ពុជា លើកទី១៣ ផ្តោតលើប្រធានបទ «ការវិនិយោគដើម្បីអនាគត» ឆ្ពោះទៅកាន់ចក្ខុវិស័យជាតិឆ្នាំ២០៣០

ភ្នំពេញ កម្ពុជា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានរៀបចំដោយជោគជ័យនូវ ទិវាសហគ្រិនភាពកម្ពុជា (CED) លើកទី១៣ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅស្របពេលជាមួយនឹងសប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week) ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ បានប្រារព្ធឡើងនៅរោងភាពយន្តលេជេន អូឡាំព្យាម៉ល រាជធានីភ្នំពេញ។

Key Moments Speeches, Panels, and Leadership Gathering at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

ប្រធានបទនៃទិវាឆ្នាំនេះគឺ «ទស្សនៈឆ្នាំ២០៣០៖ វិនិយោគដើម្បីអនាគត» ដែលផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបរិយាបន្ន ហិរញ្ញប្បទានមូលធន និងចីរភាព (Inclusive Economic Development, Financial Equity and Stability) ប្រធានបទនេះបានគាំទ្រដោយផ្ទាល់នូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

កម្មវិធីនេះមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (....) ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទ ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍ដ៏មានតម្លៃនេះ ឯកឧត្តមបានថ្លែងនូវសុន្ទរកថាគន្លឹះដ៏សំខាន់ស្តីពី «ការវិនិយោគលើយុវជន និងសហគ្រិន» ដែលនេះជាការចូលរួមជាអធិបតីលើកទី៣ ហើយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងទិវាសហគ្រិនភាពកម្ពុជា (CED) ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ និងការទទួលស្គាល់ដ៏សំខាន់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និងសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។

Leadership, Vision, and Dialogue at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងថា៖ «ការគាំទ្រដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលនេះ បញ្ជាក់យ៉ាងច្បាស់ពីការទទួលស្គាល់ថា វិស័យឯកជនជាដៃគូដ៏សំខាន់ និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ យើងខ្ញុំជាសហគ្រិន ចាត់ទុកប្រទេសកម្ពុជាជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលរដ្ឋនិងឯកជនជាម្ចាស់ភាគហ៊ុន រួមគ្នាដើម្បីភាពរីកចម្រើន»

ឧកញ៉ាបានបន្តទៀតថា៖ «សមាគមបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុក ឲ្យកាន់តែរឹងមាំ និងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ សមាគមបានដាក់ចេញនូវ យុទ្ធសាស្ត្រសមាគម២០៣០ (YEAC’s Strategy 2030) ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ទាំងអស់គ្នា ទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាជាដៃគូដ៏មិនអាចខ្វះបាន ដើម្បីសម្រេចនូវទិសដៅរួមដ៏សំខាន់នេះ»

ថ្នាក់នាំក្រសួង និងវាគ្មិនកិតិយសសំខាន់ៗដែលបានអញ្ជើញចូលរួមក្នុងទិវានេះរួមមាន

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងសន្តរថាបើកទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងសន្តរថាគន្លឹះស្តីពីក្របខ័ណ្ឌយុទ្ធសាស្រ្តវិនិយោសម្រាប់អភិវឌ្ឍនាពេលអនាគត និងនិរន្តរភាព អាជីវកម្ម”

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មការវិនិយោគដើម្បីអនាគត

Showcasing Cambodia’s Entrepreneurial Vision at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

សម្រាប់សប្តាហ៍ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានពង្រីកវិសាលភាពដោយសហការរៀបចំទិវាសហគ្រិនភាពរយៈពេលមួយសប្តាហ៍ពេញ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា។ ទិវានេះបានប្រារព្ធឡើងនៅតាមបណ្តាខេត្តចំនួន ដែលសមាគមមានសាខា (រួមមាន៖ ក្រចេះ, សៀមរាប, ព្រះសីហនុ, កំពតកែប, បាត់ដំបង និង បន្ទាយមានជ័យ) ក៏ដូចជានៅតាមគ្រឹះស្ថានសិក្សាធំៗចំនួន ក្នុងរាជធានីភ្នំពេញ រួមមាន៖ សាកលវិទ្យាល័ជាតិគ្រប់គ្រង (NUM), វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន (CAM-ASEAN), វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (ITC), សាលារៀនវ៉េស្ទឡាញន៍ Westline School និង វិទ្យាស្ថានខេមអេដ CamEd Business School

ដៃគូសហការ និងឧបត្ថម្ភគាំទ្រទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥

Diamond Sponsors សហគ្រិនខ្មែរ (KE) និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

Gold Sponsors ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank), ក្រុមហ៊ុន ជេ ធី អាយ (JTI) និង ធនាគារ មេយប៊ែង (Maybank Cambodia)

Silver Sponsors ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ភីអិលស៊ី និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ .

Event Sponsors អង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO), គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ, វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន (CAM-ASEAN) និងក្រុមហ៊ុន Cambodian Standard Development & Supply Co.Ltd (CSDS)

Digital Skills and AI are Now Essential for Survival, Urge Cambodian Business Leaders

July 25, 2025

Phnom Penh, July 25, 2025 – For Cambodian businesses, embracing digital technology and artificial intelligence (AI) is no longer a choice but a critical necessity for survival and growth. This was the urgent message at the “3rd Young Entrepreneurs Gathering 2025,” a landmark event organized by the Young Entrepreneurs Association of Cambodia (YEAC) in collaboration with the Committee for Cooperation for Cambodia (CCC) at the Wyndham Grand Phnom Penh Capital.

A keynote speaker addresses a large audience of entrepreneurs at the 3rd Young Entrepreneurs Gathering 2025 in Phnom Penh, an event by YEAC and CCC focused on digital skills and AI.

The event, themed “Digital Acceleration/Skills and AI for Cambodian Enterprises,” brought together business owners to address the key challenges and opportunities in today’s rapidly evolving digital landscape. Many Cambodian entrepreneurs report that a lack of digital skills and limited access to finance are major hurdles to growth. The gathering aimed to bridge this gap by sharing practical knowledge from experts on leveraging new technologies to boost local and regional competitiveness.
A significant endorsement of the event’s mission was the close collaboration with the Digital Economy and Business Committee (DEBC), which is tasked with accelerating the development of Cambodia’s digital economy. This partnership highlights a unified commitment to building a robust digital ecosystem, a cornerstone of Cambodia’s vision to become a high-income country by 2050.

Leaders and members of the Young Entrepreneurs Association of Cambodia (YEAC) and the Committee for Cooperation for Cambodia (CCC) at the Digital Skills and AI for Cambodian Enterprises gathering.

Leaders at the forefront of this initiative, including Oknha Pech Bolen, President of YEAC, Ms. Sin Puthery, Executive Director of the CCC, and His Excellency Dr. Taing Nguonly of the DEBC, delivered a unified message: To keep pace with the digital era, both private enterprises and non-governmental organizations must urgently develop their digital literacy and AI capabilities. They stressed that digitalization is key to transforming business models by integrating technology into all facets of operations, from marketing to customer relations.

Attendees and speakers stand in respect during the opening of the 3rd Young Entrepreneurs Gathering 2025, an event by YEAC and CCC in Phnom Penh for Cambodian entrepreneurs.

A roundtable discussion with experts from public and private institutions provided actionable insights. They tackled how businesses can adopt digital tools to improve operational efficiency, expand into new markets, and enhance production. The discussion also offered a clear-eyed view of the latest tech trends, helping entrepreneurs navigate both opportunities and challenges.

Cambodian entrepreneurs networking during a coffee break at the 3rd Young Entrepreneurs Gathering 2025, an event by YEAC and CCC on digital skills and AI.

Recognizing the need for sustained support, YEAC and the CCC have committed to strengthening their cooperation. Future joint projects and training programs will provide entrepreneurs with the essential knowledge, resources, and networks to successfully integrate digital technologies and AI into their businesses, ensuring they are well-equipped for the future.