សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន»
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី២ ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យសម្គាល់កាលពីឆ្នាំ២០២២ ដោយមានសហគ្រិនចំនួន ៧១០ នាក់បានចូលរួមក្នុងកម្មវិធី និងទទួលបានហិរញ្ញប្បទានជាង ២ លានដុល្លារសហរដ្ឋអាមេរិច ពីស្ថាប័នហិរញ្ញវត្ថុ។
នៅវគ្គទី១ក្នុងឆ្នាំ២០២៣ នេះ កម្មវិធីនឹងជ្រើសរើសតែ៣០ក្រុមហ៊ុនប៉ុណ្ណោះ ចូលរួមនៅក្នុងកម្មវិធី ដែលនឹងចាប់ផ្តើមក្នុងខែឧសភា
សូមចុះឈ្មោះចូលរួមតាមតំណរភ្ជាប់ រឺស្កេនQR៖ https://bit.ly/3oKzH5R
កម្មវិធីនេះឧបត្ថម្ភដោយ៖
សហការឧបត្ថម្ភធំ៖ សហគ្រិនខ្មែរ
– Dimond Sponsor ៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (អេប៊ីអេ)
– Silver Sponsor
• ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក
• ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា
• ធនាគារវឌ្ឍនៈ
សូមគោរពអញ្ជើញ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងប្រទេសកម្ពុជា ចូលរួមសិក្ខាសាលា “ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និងKhmerSME”។ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមអាចទទួលបាន
(ភាសាខ្មែរ)
Oknha Pech Bolen, Cambodian Students Association (YEAC) Leads a Malaysian Business Delegation.
ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022)
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសកិច្ចជំនួបសមាជិកសមាជិកាដែលជាម្ចាស់អាជីវកម្មលើកទី៣ប្រចាំឆ្នាំ២០២២ (3rd CEO Gathering 2022) ដែលបានប្រារព្ធធ្វើឡើងនៅផ្សារទំនើបអូឡាំព្យាម៉ល (Olympia Mall) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនិយ័តករបរធនបាលកិច្ច(ន.ប.ធ) ដើម្បីលើកកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យមានការចូលរួមរបស់សហគ្រិនវ័យក្មេងកម្ពុជា នៅក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយវត្តមានដ៏ខ្ពង់ខ្ពស់រវាងលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ និង ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។
ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោក ស៊ាង សុបញ្ញា បានមានប្រសាសន៍ថា “ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការនាពេលនេះ ជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីការជួយជ្រោមជ្រែង និងលើកកម្ពស់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឱ្យមានវឌ្ឍនភាពក្នុងកិច្ចការអាជីវកម្មរបស់ខ្លួនបន្ថែមទៀត”។
គួរដឹងដែរថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចជំនួបម្ចាស់អាជីវកម្មដ៏មានសារៈសំខាន់នេះ ជាចំណែកចូលរួមអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់ ការយល់ដឹង ការត្រៀមខ្លួន និងការធ្វើប្រតិបត្តិការបរធនបាលកិច្ច តាមរយៈការលើកទឹកចិត្ត និងជំរុញសហគ្រិនវ័យក្មេងនៅកម្ពុជាចូលរួមផ្សព្វផ្សាយអំពីវិស័យបរធនបាលកិច្ច ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។
https://t.me/YEACambodia for more information
#IloveYEAC
#YEAC
#AYEC
#ASEANYoungEntrepreneursCarnival
ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ាន
សូមជម្រាបសួរ សហគ្រិនវ័យក្មេង និង MSMEs ទាំងអស់
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងអស់គ្នា” សូមអំពាវនាវដល់ម្ចាស់ធុរកិច្ច និងសហគ្រិនវ័យក្មេងទាំងអស់ រួមគ្នាជំនះលើការរំខានដោយវិបត្តិកូវីដ-១៩ តាមរយៈឌីជីថលភាវូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួមរបស់ស្ត្រីក្នុងការដោះស្រាយបញ្ហាកំពុងប្រឈម ដើម្បីសម្របខ្លួនទៅនឹងបរិបទធម្មតាថ្មីនេះ។
មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងដោយផ្ទាល់នៅរាជធានីភ្នំពេញ ដឹកនាំរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) កម្ពុជា។
របៀបវារៈសង្ខេបនៃកម្មវិធីមហោស្រព៖
ថ្ងៃទី១៖
– ប្រកាសបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
– កិច្ចពិភាក្សាលើកទ១៖ ការទាញយកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម បណ្ឌិត សុខ ស៊ីផាន់ណា
– កិច្ចពិភាក្សាលើកទី២៖ ឌីជីថលភាវូបនីយកម្មសម្រាប់សហគ្រាសធុនតូច និងមធ្យម រួមទាំងជំនាញឌីជីថលក្នុងអាស៊ានទាំងមូល
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម ជា វ៉ាន់ដេត
* កម្មវិធី RECOTVET និងសំណើសម្រាប់បង្កើនជំនាញរបស់អាស៊ាន
ថ្ងៃទី២៖
– កិច្ចពិភាក្សាទី៣៖ ការសម្រួលនិងជួយគាំទ្រពាណិជ្ជកម្ម និងសាជីវកម្មលើសពីអាស៊ាន
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម វង្ស សី ហ៍ វិសុទ្ធ
* សុន្ទរកថាគន្លឹះដោយ ឯកឧត្តម សុខ ចិន្តាសោភា
– ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី ដោយ លោកជំទាវ បណ្ឌិត អ៊ឹង កន្ថាផាវី
– ពិធីប្រគល់ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ាន និងប្រគល់ដោយ ឯកឧត្តម ហ៊ុន ម៉ានី
តណភ្ជាប់ចុះឈ្មោះ
https://ayec-carnival.yeacambodia.org
ពត៌មានបន្ថែម៖ www.ayec.org/
ជំនួបម្ចាស់អាជីវកម្ម លើកទី៤
• ពេលវេលា៖ ១:៣០ថ្ងៃត្រង់-៧:៣០ល្ងាច
• ទីតាំង៖ សណ្ឋាគារអូឡាំព្យា ទីក្រុងភ្នំពេញ
• ចុះឈ្មោះចូលរួមឥតគិតថ្លៃ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ https://bit.ly/3RY4HJz
————————————-
Telegram: https://t.me/YEACambodia
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org
Facebook: www.facebook.com/YEACambodia
Website: www.yeacambodia.org
Location: https://bit.ly/3AxdWJ7
AYEC Series of Event: Digital Upskilling Across ASEAN

AYEC Series of Event: Digital Upskilling Across ASEAN

AYEC Series of Events: Digital Upskilling Across ASEAN
* English Below *
តើអ្នកមានមានបំណងបង្កើនជំនាញឌីជីថលមែនទេ? ចុះឈ្មោះចូលរួមក្នុងសិក្ខាសាលាស្តីពី បង្កើនជំនាញឌីជីថលនៅទូទាំងអាស៊ាន។ អ្នកនឹងទទួលបាន:
- ចំណេះដឹងថ្មីៗ អំពីឌីជីថល
- ការទទួលយកបច្ចេកវិទ្យាឌីជីថល
- សម្របខ្លួនទៅនឹងបរិយាកាសអាជីវកម្មដែលផ្លាស់ប្តូរ
តំណរភ្ជាប់ចុះឈ្មោះ / Register : https://aseanaccess.com/matchmaking.html
– កាលបរិច្ឆេទ/Date ៖ 22/04/2022 (ល្ងាច)
– ម៉ោង/Time៖ 14.00 – 17.00 (GMT+7: Cambodia/Jakarta/Bangkok and Hanoi)
– ទីតាំង/Location៖ Zoom Webinar
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ដែលដឹកនាំដោយប្រទេសកម្ពុជាក្នុងឆ្នាំ 2022 នេះ។
—————————————————-
Are you planning for Digital Upskilling? Register to Series of Event: Digital Upskilling Across ASEAN. You’ll learn
– New knowledge on digital
– Digital adoption & technologies
– Adapting to the changing business environment
Webinar is part of the ASEAN Young Entrepreneurs Council (AYEC) chaired by Cambodia this 2022.
កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន
សូមចុះឈ្មោះចូលរួម ពិធី បើកដំណើរការ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន” ដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា និងទទួលបានព័ត៌មានពីលទ្ធភាពទទួលបានហិរញ្ញប្បទាន។
កម្មវិធីនេះចាប់ផ្តើមដោយការបង្ហាញពី ទិដ្ឋភាពទូទៅនៃទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយបន្តដោយកិច្ចពិភាក្សា២ រួមមាន ស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទាន និងស្វែងយល់ពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី។
ព័ត៌មានអំពីកម្មវិធី
កាលបរិច្ឆេទ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
ពេលវេលា៖ 8:30ព្រឹក- 12:00ថ្ងៃត្រង់
ទីតាំង៖ ចូលរួមដោយផ្ទាល់ចំនួន៥០នាក់ នៅសណ្ឋាគារ អូឡាំព្យារស៊ីធី រឺ ចូលរួមពីចម្ងាយតាមហ្សូម ( Zoom)
ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ https://bit.ly/3tvKhxu
រៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឧបត្ថម្ភដោយ USAID តាមរយះ PACT Cambodia
Google Docs (https://bit.ly/3tvKhxu)
ពិធី បើកដំណើរការ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន
កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២
ពេលវេលា៖ ៨៖៣០ព្រឹក-១២៖០០ថ្ងៃត្រង់
ទីតាំង៖ សណ្ឋាគារអូឡាំព្យារស៊ីធី និងចូលរួមពីចង្ងាយតាមហ្សូម (Zoom)