នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ការអភិវឌ្ឍផែនការអាជីវកម្ម កម្រិតខ្ពស់”
ទៅដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណជា ៣០ នាក់ ចូលរួមដោយផ្ទាល់ និង ៩ នាក់ចូលរួមតាពីចម្ងាយតាមរយៈហ៊្សូម។ វគ្គបណ្ដុះបណ្ដាលនេះបានបង្រៀន និងចែករំលែក ដោយអ្នកស្រី ជុន សុថានី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អឹមវីយូ អ៊ិនវេសម៉ិន ម.ក។ សមាគមក៏បានអញ្ជើញវាគ្មិនកិត្តិយស លោក ទៀង ស៊ីវណ្ណសក្ដិ នាយកប្រតិបត្តិកាក្រុមហ៊ុនមូលបត្ររ៉ូយាល់គ្រុប ម.ក មកចែករំលែកបទពិសោធជាក់ស្ដែង ក៏ដូចជាលក្ខខណ្ឌ និងចំណុចមួយចំនួនដែលអ្នកវិនិយោគពិនិត្យមើល មុននឹងសម្រេចចិត្តដាក់ទុន ក្នុងនោះរួមមាន សមត្ថភាពសងត្រលប់ ទ្រព្យបញ្ចាំ និងឆន្ទៈក្នុងការសងជាដើម។
Ms. Chun Sothany, CEO of MVU Investment Plc.
វគ្គបណ្ដុះបណ្ដាលនេះមានការចែករំលែកយ៉ាងលម្អិត និងក្បោះក្បាយ ដោយផ្ដោតសំខាន់ទៅលើរបៀបសរសេរផែនការអាជីវកម្ម ដែលក្នុងនោះរួមមាន សេចក្តីសង្ខេប អំពីអាជីវកម្ម ការវិភាគទីផ្សារ យុទ្ធសាស្ត្រទីផ្សារនិងការលក់ រចនាសម្ព័ន្ធដឹកនាំក្រុមហ៊ុន ផែនការប្រតិបត្តិការក្រុមហ៊ុន និងផែនការហិរញ្ញវត្ថុ និងចំណុចសំខាន់ៗជាច្រើនទៀតដែលសហគ្រិន និងម្ចាស់សហគ្រាស ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ដើម្បីអាចចងក្រងផែនការអាជីវកម្មសម្រាប់ក្រុមហ៊ុនរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីជាប្រយោជន៍ដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន និងជាឯកសារដ៏សំខាន់នៅពេលដែលម្ចាស់អាជីវកម្មចង់ស្វែងយកហិរញ្ញប្បទាន។
Mr. Tieng Sivansak, COO of Royal Group Securities Plc.
បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលនេះក៏បានផ្ដោតសំខាន់លើការអនុវត្តដោយផ្ទាល់ តាមរយៈការជួយសម្របសម្រួលពីគ្រូបង្វឹកជំនាញៗដែលមានដូចជា លោក ចាន់ វាសនា នាយកគ្រប់គ្រង អេភីវី (ខេមបូឌា) ខូអិលធីឌី លោក ថៃ ញ៉ា អគ្គនាយកក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា លោក តាយ ប៊ុនណាត ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ នៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក លោក ស៊ុយ សុខរស្មី អភិបាលនៃក្រុមហ៊ុន ប៊ី ខេភីថល ភីអិលស៊ី និងលោក លោក ខូវ អេងឡេង ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Emerging Markets Investment Advisers ។
គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
គាំទ្រដោយ៖
– សហគ្រិនខ្មែរ
ឧតម្តម្ភដោយ៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
– ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
– ធនាគារ អេស៊ីលីដា ភីអិលស៊ី
– ធនាគារ កាណាឌីយ៉ា
– នាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក