កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន

November 14, 2025

“កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលឯកជន និងរដ្ឋជាម្ចាស់ភាគហ៊ុន!” លើកឡើងដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា បានសហការរៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៥” លើកទី១៣ នៅរោងភាពយន្តលេជេន អូឡាំព្យាម៉ល។

Leadership, Vision, and Dialogue at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

ព្រឹត្តិការណ៍នេះត្រូវបានបើកជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក ក្នុងការថ្លែងសុន្ទរកថាអបអរសាទរពិធីទាំងមូល។

ក្នុងឱកាសដ៏សំខាន់នៃ “ទិវាសហគ្រិនភាពកម្ពុជា ២០២៥” នេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ “កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលវិស័យឯកជន និងរដ្ឋ ជាម្ចាស់ភាគហ៊ុន! យើងត្រូវរួមគ្នាអភិវឌ្ឍក្រុមហ៊ុនដ៏ធំនេះឲ្យរីកចម្រើនកាន់តែខ្លាំង និងមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

Leadership, Vision, and Dialogue at CED 2025 ទិវាសហគ្រិនភាពកម្ពុជា ២០២៥

ក្នុងនាមជាសហគ្រិន យើងត្រូវតែបន្តអភិវឌ្ឍខ្លួនជានិច្ច ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូវិនិយោគរបស់យើង គឺរាជរដ្ឋាភិបាល ក្នុងការសម្រេចនូវទិសដៅរួមមួយនេះ។