បច្ចុប្បន្ន សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកប្រមាណជា ៦០០ នាក់ដែលតំណាងឱ្យក្រុមហ៊ុនប្រហែល ១៨០០ ក្រុមហ៊ុន ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្ត កំពត និងខេត្តកែប។ សមាគមក៏កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំបង្កើតសាខាសមាគមក្នុងខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ហើយសមាគមបានដាក់គោលដៅបើកសាខាឱ្យបានគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ ២០២៦។ គោលបំណងសំខាន់គឺដើម្បីចងក្រងសហគ្រិនវ័យក្មេងទូទាំងប្រទេស ចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ច អភិវឌ្ឍសហគ្រិនភាព និងរួមគ្នាលើកម្ពស់សេដ្ឋកិច្ចជាតិ។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានចក្ខុវិស័យជួយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឱ្យឈានទៅរកការធ្វើអាជីវកម្មបែបឌីជីថល បរិយាបន្ន និងភាពច្នៃប្រឌិត ដើម្បីតាមទាន់នូវការវិវត្តរបស់បច្ចេកវិទ្យាឥតឈប់ឈរ។ យោងតាមការសិក្សារបស់សមាគមអំពីបញ្ហាប្រឈមរបស់សហគ្រិននៅកម្ពុជាកន្លងមកឃើញថា សហគ្រិន និងម្ចាស់អាជីវកម្មបាននិងកំពុងជួបបញ្ហាជាច្រើន ក្នុងនោះរួមមាន កង្វះលទ្ធភាពទទួលបានហិរញ្ញប្បទានបំណុល និងវិនិយោគទុន កង្វះធនធានមនុស្សដែលមានជំនាញ និងផលិតភាពខ្ពស់ និងកង្វះលទ្ធភាពទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ព្រមទាំងបញ្ហាមួយចំនួនផ្សេងទៀត។ ដូច្នេះ សមាគមបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ២០២០-២០២៥ ចំនួន ៦ សំខាន់ៗ (បច្ចុប្បន្នកំពុងសិក្សាដាក់ចេញទិសដៅយុទ្ធសាស្ត្រ ២០២៦-២០៣០) ដើម្បីជាផែនការប្រតិបត្តិការស្នូលនៃសកម្មភាពរបស់សមាគម រួមមាន៖
១. បង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានធនាគារ និងទុនវិនិយោគដល់សហគ្រិន ជាពិសេសសមាជិក
២. ពង្រឹងសមត្ថភាពសហគ្រិនលើជំនាញឌីជីថល អាជីវកម្មបរិយាបន្ន និងនវានុវត្តន៍
៣. ពង្រឹងកម្លាំងពលកម្មជំនាញ ពង្រីកទីផ្សារការងារ និងអនាគតទីផ្សារការងារអាស៊ាន
៤. ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយ និងយន្តការនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម
៥. បង្កើនកិច្ចសហប្រត្តិបត្តិការអន្តរជាតិ និងទីផ្សារសម្រាប់ពាណិជ្ជកម្ម និងអាជីកម្មរបស់សហគ្រិន ជាពិសេសសមាជិក
៦. បង្កើនចំនួនសមាជិក ពង្រីកសាខា និងអភិវឌ្ឍស្ថាប័នប្រកបដោយចីរភាព។
សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង មកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាគមមិនរកប្រាក់ចំណេញ បង្កើតឡើងដើម្បីផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រី ដើម្បីចូលរួមលើកកម្ពស់សហគ្រិន និងយុវជន តាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតឱកាសអាជីវកម្មនានា។
អស់រយៈពេលជាង ១៥ ឆ្នាំមកនេះ សមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា។ MSMEs មានប្រមាណជា ៥០០,០០០ សហគ្រាសសមមូលនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ដែលផ្ដល់ការងារដល់ ៧០% នៃកម្លាំងពលកម្មសរុប និងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុកសរុប។ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាព និងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុងតំបន់ និងអន្តរជាតិ។
This includes training, digitalization, access to finance, business matching, international reach, business referrals, representing their voices, among others.
Engage in policy advocacy with governments, development partners and other business associations for the long-term health and growth of the private sector.
Represent Cambodian young entrepreneurs on the international stages on equal footing.
Build a sustainable and well-functioning association. We have in place the Strategic Plan 2025, outlining our vision and mission.
The Young Entrepreneurs Association of Cambodia (YEAC) was launched in September 2009 by a team of passionate Cambodian young entrepreneurs from various business sectors.
It was established as a volunteer-driven non-profit organization with the ambition to empower young entrepreneurs and enhance youth entrepreneurship. We firmly believe that a
country’s next-generation economy’s progression largely depends on the young professionals’ readiness to become entrepreneurs and business leaders, thereby contributing to its
economic growth and general development. Through its establishment of a networking platform, sharing and synergizing business opportunities, YEAC wants to contribute to
productive employment and sustainable development of Cambodia’s future economy.
OUR VISION
YEAC’s vision is for Digital, Inclusive, and Innovative Cambodian MSMEs
OUR MISSION
Our mission is to having regionally competitive, digital and inclusive and innovative Cambodian SMEs fostered by innovative capacity and existence of enabling Policy, Business and Regulatory Environment.
OUR BELIEVE
We firmly believe that a country’s next-generation economy’s progression largely depends on the young professionals’ readiness to become entrepreneurs and business leaders, thereby contributing to its economic growth and general development.
Building C2, 5th Floor, Zone B, Olympia City,
Monireth Blvd. (St, 217) Corner Tephorn Blvd. (St.
182), Sangkat Veal Vong, Khan 7 Makara, Phnom
Penh.
Building C2, 5th Floor, Zone B, Olympia City,
Monireth Blvd. (St, 217) Corner Tephorn Blvd. (St.
182), Sangkat Veal Vong, Khan 7 Makara, Phnom
Penh.
Building C2, 5th Floor, Zone B, Olympia City,
Monireth Blvd. (St, 217) Corner Tephorn Blvd. (St.
182), Sangkat Veal Vong, Khan 7 Makara, Phnom
Penh.
Building C2, 5th Floor, Zone B, Olympia City,
Monireth Blvd. (St, 217) Corner Tephorn Blvd. (St.
182), Sangkat Veal Vong, Khan 7 Makara, Phnom
Penh.
Building C2, 5th Floor, Zone B, Olympia City,
Monireth Blvd. (St, 217) Corner Tephorn Blvd. (St.
182), Sangkat Veal Vong, Khan 7 Makara, Phnom
Penh.