ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥

❓ តើគន្លឹះសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម សហគ្រិនត្រូវការជំនាញអ្វីខ្លះ?👨‍🎓

តោះ! ចូលរួមទាំងអស់គ្នា! “ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥”🧑‍💻

✅ ស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញសហគ្រិនវ័យក្មេង
✅ ចូលរួមប្រឹក្សាយោបល់លើផែនការយុទ្ធសាស្ត្រសមាគម ២០៣០
✅ ជាសក្ខីភាពក្នុងពិធីចុះអនុស្សារណៈរវាងសមាគម និងស្ថាប័នដៃគូ
✅ ពិសាអាហារពេលល្ងាច និងកសាងបណ្ដាញអាជីវកម្ម
✅ ទទួលបានលិខិតបញ្ជាក់សមាជិកភាព ២០២៥

❗️ចំនួនអ្នកចូលរួមមានកំណត់

អំពីកម្មវិធី៖
🗓ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
🕑ចាប់ពីម៉ោង ០២៖០០ រសៀលដល់ម៉ោង ៨៖០០ យប់
📍ទីតាំង៖ សណ្ឋាគារអូឡាំព្យាសុីធី

ខេត្តកំពតចូលរួមអបអរទិវាសហគ្រិនភាពកម្ពុជា ២០២៤

November 7, 2024

ខេត្តកំពត៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកំពត-កែប បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១២០ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើបទពិសោធតស៊ូក្នុងនាមជាសហគ្រិននៅក្នុងបរិបទទីផ្សារប្រកួតប្រជែងខ្ពស់ តាមរយៈការបត់បែនទៅតាមតម្រូវការរបស់អតិថិជនពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

អំពីសមាគម

បាត់ដំបងអបអរទិវាសហគ្រិនភាពកម្ពុជា ២០២៤

November 7, 2024

ខេត្តបាត់ដំបង៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តដំបង បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១២០ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការវិនិយោគប្រកបដោយនិរន្តរភាព​ ទាំងការវិនិយោគទៅលើធុរកិច្ច និងការវិនិយោគទៅលើការលើកកម្ពស់សហគ្រិនភាព ដែលជាកត្តាចាំបាច់ដើម្បីគ្រប់គ្រងធុរកិច្ចប្រកបដោយប្រសិទ្ធភាព។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

អំពីសមាគម

សមាគមសាខាខេត្តបន្ទាយមានជ័យអបអរទិវាសហគ្រិនភាពកម្ពុជា ២០២៤

November 6, 2024

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជាជាង ១០០​ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើសារៈសំខាន់នៃការបណ្ដុះស្មារតីសហគ្រិនភាពនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយលើកកម្ពស់សក្ដានុពលរបស់ខេត្តមួយនេះ ជាពិសេស​ការជួយជំរុញឱ្យមានការគិតបែបច្នៃប្រឌិតក្នុងការបង្កើតអ្វីដែលថ្មី​ ដើម្បីជួយដោះស្រាយបញ្ហាដែលគ្រប់គ្នាកំពុងជួបប្រទះនៅក្នុងសង្គម។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

ខេត្តព្រះសីហនុ រៀបចំទិវាសហគ្រិនភាពកម្ពុជា ២០២៤​​

November 6, 2024

ខេត្តព្រះសីហនុ៖ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដោយមានអ្នកចូលរួមអបអរសាទរប្រមាណជា ១០០​ នាក់។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសហគ្រិនភាពរបស់យុវជនជំនាន់ក្រោយនៅិក្នុងខេត្តព្រះសីហនុ ក៏ដូចជាការត្រៀមខ្លួនឱ្យបានរួចជាស្រេច ដើម្បីឈានជើងចូលវិស័យធុរកិច្ច ដោយប្រកាន់ខ្ជាប់នូវគំនិតច្នៃប្រឌិតខ្ពស់ ប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ នៅសមាគមសាខាខេត្តក្រចេះ

November 6, 2024

ខេត្តក្រចេះ៖ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តក្រចេះ បានសហការជាមួយអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤​​” ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្ត នឹងនៅបណ្ដាខេត្តផ្សេងៗ ក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន”។

កម្មវិធីនេះក៏បានរៀបចំឱ្យមានជាកិច្ចពិភាក្សាតុមូល ដើម្បីអ្នកចូលរួមទទួលបានឱកាសសិក្សារៀនសូត្របន្ថែំមពីបទពិសោធ និងចំណេះដឹងថ្មីៗពីវាគ្មិនជំនាញៗមកពីវិស័យផ្សេងៗ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់ទៅលើទិដ្ឋភាពរួមនៃការធ្វើអាជីវកម្ម ទីផ្សារ បញ្ហាប្រឈម ដំណោះស្រាយ និងស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងនៅក្នុងខេត្តនេះផ្ទាល់ ជាពិសេសគឺដំណើរវិវឌ្ឍនៈនៃសហគ្រិនភាពរបស់យុវជនជំនាន់ក្រោយនៅក្នុងខេត្តក្រចេះ។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង​ និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។

សហការរៀបចំ៖
• អង្គការបណ្ដាញសហគ្រិនវ័យក្មេងកម្ពុជា
• ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
• ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

គាំទ្រដោយ៖
• សហគ្រិនខ្មែរ
• គម្រោង Feed the Future Cambodia Harvest III
• ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)

Platinum Sponsor
• ក្រុមហ៊ុន JTI

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

November 6, 2024

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) រៀបចំ “ទិវាសហគ្រិនភាពកម្ពុជា ២០២៤”។ ​កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ “វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន” ដែលមាននិស្សិតចូលរួម
យ៉ាងច្រើនកុះករសរុប ១០៦នាក់ ដែលនេះជាការបង្ហាញនូវការចាប់អារម្មណ៍ខ្លាំងទាក់ទងនឹងសហគ្រិនភាព និងកំពុងចាប់យកសហគ្រិនភាពជាជំនាញរបស់ខ្លួននៅថ្នាក់បរិញ្ញាបត្រផងដែរ។

កម្មវិធីនេះបានរៀបចំឡើងជាវេទិកាចែករំលែក អំពីសហគ្រិនភាព និងភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងប្រសិទ្ធភាព ដែលមានវាគ្មិនចូលរួមចែករំលែកមកពីស្ថាប័នល្បីៗ និងដែលមានចំណេះដឹង ជំនាញ និងភាពច្នៃប្រឌិតផ្សេងៗគ្នា ក្នុងនោះរួមមានអ្នកស្រី ហ៊ាង អូមួយ ស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុន អាឌីទី ឯ.ក លោក ញ៉េប ទីណាល់ នាយកនៃសាលារៀនខេមហ្វឺស និងលោកបណ្ឌិត សុខ ស៊ាង សាស្ត្រាចារ្យផ្នែកសហគ្រិនភាពនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ទិវាសហគ្រិនភាពកម្ពុជា ២០២៤ ទទួលបានការចាប់អារម្មណ៍ពីបណ្ដាសហគ្រិនវ័យក្មេង និងយុវជនជំនាន់ក្រោយទូទាំងប្រទេស ហើយមានអ្នកចូលរួមអបអរសាទរជាច្រើនផងដែរ។ទិវានេះតែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០ លាននាក់ ដើម្បីចូលរួមក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិន ជាមួយនឹងអ្នកដែលមានសក្ដានុពល អ្នកបណ្ដុះបណ្ដាល និងអ្នកវិនិយោគ។