ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥

❓ តើគន្លឹះសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម សហគ្រិនត្រូវការជំនាញអ្វីខ្លះ?👨‍🎓

តោះ! ចូលរួមទាំងអស់គ្នា! “ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥”🧑‍💻

✅ ស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញសហគ្រិនវ័យក្មេង
✅ ចូលរួមប្រឹក្សាយោបល់លើផែនការយុទ្ធសាស្ត្រសមាគម ២០៣០
✅ ជាសក្ខីភាពក្នុងពិធីចុះអនុស្សារណៈរវាងសមាគម និងស្ថាប័នដៃគូ
✅ ពិសាអាហារពេលល្ងាច និងកសាងបណ្ដាញអាជីវកម្ម
✅ ទទួលបានលិខិតបញ្ជាក់សមាជិកភាព ២០២៥

❗️ចំនួនអ្នកចូលរួមមានកំណត់

អំពីកម្មវិធី៖
🗓ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
🕑ចាប់ពីម៉ោង ០២៖០០ រសៀលដល់ម៉ោង ៨៖០០ យប់
📍ទីតាំង៖ សណ្ឋាគារអូឡាំព្យាសុីធី

the Young Entrepreneurs Association of Cambodia (YEAC), as the Chair of the ASEAN Young Entrepreneurs Council (AYEC) 2022, hosted its 4th Council Meeting of 2022 physically to discuss the future plan for AYEC.

November 11, 2022
Phnom Penh, 11th November 2022, in conjunction with the Cambodia ASEAN Chairmanship 2022, the Young Entrepreneurs Association of Cambodia (YEAC), as the Chair of the ASEAN Young Entrepreneurs Council (AYEC) 2022, hosted its 4th Council Meeting of 2022 physically to discuss the future plan for AYEC.
As Chairman of AYEC 2022, Mr. Seang Sopagna led the discussion with Ms. Deborah Melissa Bottreau, AYEC Secretary-General, to provide insightful council updates, AYEC matters arising, activities to build upon from the previous year as well as other initiations focusing on promoting and maximizing benefits of ASEAN Young Entrepreneurs.
After the fruitful discussion, AYEC have sign MoU with DG1 and MACC for tap into each other’s network and resources to further each organization’s aims, and to increase access to and opportunities for the purpose of investment opportunities, sharing of events, and promotional activities between both parties in ASEAN.
There also a Welcome Dinner to welcome all Council members, Club Member, Guest, Speakers and Moderators for contributing to the 7th AYE Carnival in Cambodia this year.
This year, 2022, AYEC excited for the 7th ASEAN Young Entrepreneurs Carnival that will host physically on 12th and 13th November, under the theme “Rise Stronger, Together,” along with many honorable high ranking guests, entrepreneurs from all across ASEAN countries which will be good opportunity to support and promote ASEAN Young Entrepreneurs.

វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់»។

October 22, 2022
ស្ថិតក្នុងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ម្ចាស់អាជីវកម្មទទួលបានហិរញ្ញប្បទាន និងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់» នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ក្នុងវគ្គបណ្តុះបណ្តាលនេះ មានសហគ្រិនចំនួន៣៥នាក់ចូលរួមដោយផ្ទាល់នៅសណ្ឋាគារ និង ភោជនីយដ្ឋាន បិប្បលិ នៅក្នុងទីរួមខេត្តកំពត និង២០នាក់ចូលរួមពីចម្ងាយតាមប្រព័ន្ធហ៊្សូម (Zoom) ក្រោមអធិបតីភាព លោក ប៊ុន សម្បត្តិ អគ្គលេខាធិការនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះបង្វិកដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ស៊ឹម ចាន់គីរីរត្ន អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ស្ថាបនិក និងជានាយកប្រតិបិត្តិក្រុមហ៊ុនបញ្ជី។
ជំហានបន្ទាប់ សហគ្រិនដែលបានចូលរួមក្នុងកម្មវិធី នឹងទទួលបានការគាំទ្រពីសមាគមក្នុងការស្វែករកហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មរបស់គាត់។
សហការឧបត្ថម្ភថវិកា ពីសហគមន៍អឺរ៉ុប និងសហគ្រិនខ្មែរ

កម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់រោងចក្រ ខ្មែរ ប៊ែវឺរីជីស”។

October 8, 2022
ភ្នំពេញ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ (YEAC) បានរៀបចំកម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់រោងចក្រ ខ្មែរ ប៊ែវឺរីជីស” ដែលដឹកនាំដោយលោក កេង ទិត្យភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានវត្តមានអញ្ជើញចូលរួមពី លោកឧកញ៉ លាង ពៅ អគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែេវឺរីជីស និងជាក្រុមព្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកសមាជិការបស់សមាគមប្រមាណជាង៥០នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យា, បច្ចេកទេស និងការផលិតស្របៀ រឺ ភេសជ្ជៈ ដែលក្រុមហ៊ុនកំពុងប្រើប្រាស់ក្នុងសង្វាក់ផលិតកម្ម
២. សិក្សាពីគម្រោងផែនការរបស់ក្រុមហ៊ុន
៣. ការភ្លក់ ភេសជ្ជៈ ស្រាបៀរ និងទស្សនាហាងលក់វត្ថុអនុស្សាវរីយ៍
៤. បង្កើតបណ្ដាញទំនាក់ទំនង និងបង្កើនចំណងមិត្តភាពរវាងសមាជិកសមាជិកា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។

October 7, 2022
នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា “Access to Finance Program—AFP” ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។
————————————-
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org