ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥

❓ តើគន្លឹះសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម សហគ្រិនត្រូវការជំនាញអ្វីខ្លះ?👨‍🎓

តោះ! ចូលរួមទាំងអស់គ្នា! “ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥”🧑‍💻

✅ ស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញសហគ្រិនវ័យក្មេង
✅ ចូលរួមប្រឹក្សាយោបល់លើផែនការយុទ្ធសាស្ត្រសមាគម ២០៣០
✅ ជាសក្ខីភាពក្នុងពិធីចុះអនុស្សារណៈរវាងសមាគម និងស្ថាប័នដៃគូ
✅ ពិសាអាហារពេលល្ងាច និងកសាងបណ្ដាញអាជីវកម្ម
✅ ទទួលបានលិខិតបញ្ជាក់សមាជិកភាព ២០២៥

❗️ចំនួនអ្នកចូលរួមមានកំណត់

អំពីកម្មវិធី៖
🗓ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
🕑ចាប់ពីម៉ោង ០២៖០០ រសៀលដល់ម៉ោង ៨៖០០ យប់
📍ទីតាំង៖ សណ្ឋាគារអូឡាំព្យាសុីធី

ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយប្រធានសមាគម លោក ស៊ាង សុបញ្ញា បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកាណាដា

November 15, 2022
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយប្រធានសមាគម លោក សៀង សុបញ្ញា បានរៀបចំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកាណាដា ស្ថិតនៅការិយាល័យរបស់សមាគមផ្ទាល់។ ប្រធានបទជាច្រើនត្រូវបានលើកឡើងមកពិភាក្សារវាងភាគីទាំងពីរ ក្នុងនោះរួមមាន ឱកាសវិនិយោគនៅកម្ពុជា ភាពជាដៃគូជាមួយវិនិយោគិនកម្ពុជា ការបង្កើតឱកាសការងារដល់ពលរដ្ឋកម្ពុជា គោលនយោបាយវិនិយោគ ពង្រឹងទំនាក់ទំនងនៃការវិនិយោគរវាងកម្ពុជានិងកាណាដា ក៏ដូចជាកិច្ចសហប្រតិបត្តិការជុំវិញការផ្លាស់ប្ដូរព័ត៌មាន និងទិន្នន័យទីផ្សារវិនិយោគនៅកម្ពុជា និងកាណាដា។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅយ៉ាងរលូន និងជោគជ័យ ដោយភាគីទាំងពីរបានប្ដេជ្ញាខិតខំបន្តកិច្ចសហការគ្នា ក្នុងការជំរុញការអនុវត្តនូវគម្រោងវិនិយោគធំៗមួយចំនួន ជាពិសេសការពិនិត្យលទ្ធភាពផ្លាស់ប្ដូរចំណេះដឹងពីសក្ដានុពលក្នុងការវិនិយោគរវាងកម្ពុជា និងកាណាដា។
————————————
Contact: (+855) 16 999 762/ 70 263 864
Email: secretariat@yeacambodia.org

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមជាគណៈអធិបតី និងប្រគល់ពានរង្វាន់ក្នុងមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “ រីកចម្រើនឡើងវិញកាន់តែខ្លាំងទាំងអស់គ្នា” “RISE STRONGER TOGETHER” ដល់សហគ្រិនផ្នើមមកពីបណ្តាលប្រទេសអាស៊ាន ‍‍‌។

November 13, 2022
លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានចូលរួមជាគណៈអធិបតី និងប្រគល់ពានរង្វាន់ក្នុងមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ “ រីកចម្រើនឡើងវិញកាន់តែខ្លាំងទាំងអស់គ្នា” “RISE STRONGER TOGETHER” ដល់សហគ្រិនផ្នើមមកពីបណ្តាលប្រទេសអាស៊ាន ‍‍‌។
———————————-
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានចូលរួមជាគណៈអធិបតី និងប្រគល់ពានរង្វាន់ក្នុងមហាស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមមូលបទ ‍‍‌ “ រីកចម្រើនឡើងវិញកាន់តែខ្លាំងទាំងអស់គ្នា” “RISE STRONGER TOGETHER”
ក្នុងគោលបំណងឱ្យសហគ្រិនវ័យក្មេងអាស៊ានចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ ដើម្បីជំនះលើផលរំខានដែលបណ្តាលមកពីកូវីត-១៩ តាមរយៈការធ្វើឌីជីថលភាវូបនីយកម្ម កិច្ចសហការ និងការសម្របខ្លួនទៅនឹងបរិបទថ្មីនេះ ដោយរៀបចំឡើងក្រោមកិច្ចសហការនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC)ជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា(GEN) និងក្រោមភាពជាដៃគូជាមួក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា(ASEAN-BAC)។ ក្នុងឱកាសនោះលោកជំទាវកត្តិបណ្ឌិតបានផ្តល់កិត្តិយសប្រគល់ពានរង្វាន់ចំនួន៣ប្រភេទជូនសហគ្រិនឆ្នើមដែលមកពីបណ្តាលប្រទេសអាស៊ាន ដែលរួមមានដូចជា៖ ពានរង្វាន់ពិសេសអាស៊ានសម្រាប់សហគ្រិនស្ត្រី (ASEAN Special Awards for Women Entrepreneurs) ពានរង្វាន់ឧត្តមភាពអភិបាលកិច្ចសាជីវកម្ម (Corporate Governance Excellence Award) និង ពានរង្វាន់អាជីវកម្មបៃតង (Green Business Award)។