ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥

❓ តើគន្លឹះសំខាន់ក្នុងការអភិវឌ្ឍអាជីវកម្ម សហគ្រិនត្រូវការជំនាញអ្វីខ្លះ?👨‍🎓

តោះ! ចូលរួមទាំងអស់គ្នា! “ជំនួបសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ ២០២៥”🧑‍💻

✅ ស្វែងយល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញសហគ្រិនវ័យក្មេង
✅ ចូលរួមប្រឹក្សាយោបល់លើផែនការយុទ្ធសាស្ត្រសមាគម ២០៣០
✅ ជាសក្ខីភាពក្នុងពិធីចុះអនុស្សារណៈរវាងសមាគម និងស្ថាប័នដៃគូ
✅ ពិសាអាហារពេលល្ងាច និងកសាងបណ្ដាញអាជីវកម្ម
✅ ទទួលបានលិខិតបញ្ជាក់សមាជិកភាព ២០២៥

❗️ចំនួនអ្នកចូលរួមមានកំណត់

អំពីកម្មវិធី៖
🗓ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥
🕑ចាប់ពីម៉ោង ០២៖០០ រសៀលដល់ម៉ោង ៨៖០០ យប់
📍ទីតាំង៖ សណ្ឋាគារអូឡាំព្យាសុីធី

សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ ឧកញ៉ាប្រធាន ប៉ិច បូឡែន និងសមាជិកក្រុមប្រឹក្សាភិបាល បានចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ក៏ដូចជាពិសាអាហារពេលល្ងាចរួមគ្នាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

June 5, 2023

(English)

នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ ឧកញ៉ាប្រធាន ប៉ិច បូឡែន និងសមាជិកក្រុមប្រឹក្សាភិបាល បានចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ក៏ដូចជាពិសាអាហារពេលល្ងាចរួមគ្នាជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្ថិតនៅ Crystal Jade BKK (Cambodia)។   
ក្នុងជំនួបពិភាក្សា និងពិសាអាហារពេលល្ងាចនេះផងដែរ អ្នកឧកញ៉ា គិត ម៉េង បានចូលរួមអបអរសាទរទៅកាន់ ឧកញ៉ា ប៉ិច បូឡែន ដែលត្រូវបានសមាជិកក្រុមប្រឹក្សាភិបាលបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជ្រើសតាំងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អាណត្តិ ២០២៣ – ២០២៦។
ក្នុងឱកាសនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការប្ដេជ្ញាកសាងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញ និងជ្រោមជ្រែងដល់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី “សន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤ – ២០២៦” ស្ថិតនៅអគារកោះពេជ្រ រាជធានីភ្នំពេញ។

May 26, 2023
នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំកម្មវិធី “សន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងក្រុមបឹ្រក្សាភិបាល អាណត្តិ ២០២៤ – ២០២៦” ស្ថិតនៅអគារកោះពេជ្រ រាជធានីភ្នំពេញ។     
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងទី១ ធ្វើបច្ចុប្បន្នភាព រាយការណ៍អំពីវឌ្ឍនភាព ក៏ដូចជាដើម្បីអបអរសាទរភាពជោគជ័យ និងសមិទ្ធផលរបស់សមាគមសហគិនវ័យក្មេងកម្ពុជាកន្លងមក ជាពិសេសសមិទ្ធផលដែលសម្រេចបាននៅក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣។ ជាក់ស្ដែង សមាគមបានដាក់ផែនការពង្រីកសាខាទៅកាន់ខេត្តផ្សេងទៀត ជាពិសេសខេត្តនៅតាមបណ្តាមាត់សមុទ្រ និងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់ និងមានធុរកិច្ចច្រើន ពោលគឺសមាគមនឹងបង្កើតសាខាឲ្យបានគ្រប់ខេត្ត ទូទាំងប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០២៦។ បន្ថែមលើនេះ គោលបំណងដ៏សំខាន់ទី២ នោះគឺការបោះឆ្នោតជ្រើសតាំងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាផ្លូវការ និងក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤ – ២០២៦។
សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏សូមចូលរួមអបអរសាទរដល់សមាសភាពប្រធានសមាគមថ្មីជាផ្លូវការ គឺឧកញ៉ា ប៉ិច បូឡែន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិថ្មី ២០២៤ – ២០២៦ ចំនួនបួនរូបដែលត្រូវបានជាប់ឆ្នោត រួមមានលោកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុន Apsara Media Services (AMS) លោក ញ៉េប ទីណាល់ ប្រធាននិងនាយកសាលា THE CAMFIRST SCHOOL លោកស្រី ប៉ោ ជូ នាយិកាគ្រប់គ្រងក្រុមហ៊ុន Allcon Consulting Co., Ltd. និងលោក គឹម សុខអេង អគ្គនាយកក្រុមហ៊ុន Borey KC Co., Ltd.។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣)៖

May 26, 2023
សម្រង់ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងលៀងសាយភោជន៍របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣)៖
១. រាជរដ្ឋាភិបាល និងវិស័យឯកជន គឺជាដៃគូយ៉ាងសំខាន់ដែលត្រូវធ្វើការជាមួយគ្នា និងសហការគ្នាយ៉ាងស្អិតរមួត ដោយមិនអាចខ្វះភាគីណាមួយបាននោះឡើយ ដោយហេតុថា វិស័យឯកជនគឺជាសរសៃឈាមនៃដង្ហើមសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចបាននូវគុណតម្លៃរួមតែមួយ និងជោគវាសនារួមគ្នាក្នុងបុព្វហេតុជាតិមាតុភូមិ, រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដែលជាការសកម្មភាពយ៉ាងប្រទាក់ក្រឡារវាងតួអង្គទាំងពីរ ដើម្បីធានាបាននូវការប្រកួតប្រជែងលើឆាកអន្តរជាតិ និងការចាប់យកទីផ្សារ ដែលនឹងជួយដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ ជាពិសេសការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់។ ឈរលើគោលដៅរួមគ្នានេះ, រាជរដ្ឋាភិបាល បានបន្តប្តេជ្ញាធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធ្វើយ៉ាងណាបង្កើតបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍរីកចម្រើននៃវិស័យឯកជន ដូចដែលបានអនុវត្តកន្លងមក និងដោយខិតខំធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងមិនរុញរាឡើយក្នុងការផ្តល់នូវសិទ្ធិ ដោយភ្ជាប់ជាមួយនឹងការទទួលខុសត្រូវ ជូនដល់វិស័យឯកជន ហើយវិស័យឯកជនខ្លួនឯង ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការប្រកាន់ខ្ជាប់នូវផ្នត់គំនិតបោះជំហានដើររួមគ្នាដោយម៉ឺងម៉ាត់ច្បាស់លាស់ និងឆ្ពោះទៅគោលដៅតែមួយ គឺ “ខ្មែរធ្វើបាន”។
២. សូមចូលរួមអបអរសាទរចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាងសហគ្រិនយុវជនវ័យក្មេងរបស់កម្ពុជា ដែលបានចងក្រងគ្នាបណ្តាញ និងបានរួមគ្នាកសាងសហគមន៍ធុរកិច្ច ដើម្បីជំរុញមុខជំនួញរបស់ខ្លួនផង និងបានបង្កើតឱកាសការងារគ្រប់កម្រិត និងជំនាញសម្រាប់ប្រជាជនកម្ពុជាជាច្រើនពាន់ម៉ឺននាក់។ ក្នុងត្រឹមរយៈពេល ១៤ ឆ្នាំ ប៉ុណ្ណោះ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានពង្រីកសមាជិកកើនដល់ ៥៤៦នាក់ មកពីវិស័យផ្សេងៗគ្នា និងមានការបង្កើតសាខានៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់។ ទាំងពិតជាបានបម្រើឱ្យការពង្រឹង និងពង្រីកសក្តានុពលនៃអាជីវកម្មផង និងជាពិសេសក៏បានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ដើម្បីការពារផលប្រយោជន៍របស់សហគ្រិន រួមទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី ដែលជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការរួមដំណើរបោះជំហានឆ្ពោះទៅរកវិបុលភាពនិងការអភិវឌ្ឍ ដែលផ្តោតទៅលើការបែងចែកផលលាភប្រកបដោយសមធម៌សម្រាប់ប្រជាជនគ្រប់ៗគ្នា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
៣. ដើម្បីគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មីៗ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រនានា ព្រមទាំងអនុវត្តកំណែទម្រង់គន្លឹះមួយចំនួន ដូចជា៖ ទី១. ការបង្កើតបរិយាកាសអំណោយផល និងការប្រកួតប្រជែងដោយស្មើភាព, ទី២. ការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់ធនធានដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ទី៣. ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចថ្មី, ទី៤. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ, ស្ពាន, ថ្នល់ និងអាកាសយានដ្ឋានកម្រិតជាតិ និងអន្តរជាតិ ជាពិសេសផ្លូវល្បឿនលឿន និងគម្រោងព្រែកជីកហ្វូណនតេជោ, ទី៥. ការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងទី៦. ការកំណត់យកការអភិវឌ្ឍធុរកិច្ចថ្មីៗ ជាអាទិភាពនៃការអភិវឌ្ឍវិស័យឯកជន។
៤. កម្ពុជាជាប្រទេសតូច ដូច្នេះដើម្បីពង្រឹងវិស័យឯកជនឱ្យខ្លាំង គឺត្រូវពឹងអាស្រ័យលើកត្តាមួយចំនួន ជាអាទិ៍៖ ទី១. អ្នកប្រើប្រាស់ទូទៅត្រូវគាំទ្រដល់ផលិតផលក្នុងស្រុក ស្របតាមយុទ្ធនាការ “គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ”, ទី២. វិស័យធុរកិច្ចអាចប្រដូចទៅនឹងវិស័យកងទ័ព ពីព្រោះវិស័យទាំងពីរនេះទាមទារនូវការកំណត់គោលដៅរួម, ផែនការយុទ្ធសាស្ត្រ, ការគ្រប់គ្រងហានិភ័យ, ការបែងចែកធនធាន, និងការដឹកនាំប្រកបដោយភាពរស់រវើក និងម៉ឺងម៉ាត់។ ដូច្នេះ “សហគ្រិនក៏ជាកងទ័ព ដែលត្រូវអនុវត្តភារកិច្ចដោយផ្អែកលើអន្តរទំនាក់ទំនង, ឆន្ទៈមោះមុត, ការប្តេជ្ញាចិត្តខ្ពស់ និងការហ៊ានប្រឈមមុខដាច់ខាតឥតរុញរានៅក្នុងគ្រប់កាលៈទេសៈនៃដំណើរការអាជីវកម្ម”, ទី៣. សហគមន៍ធុរកិច្ច រួមទាំងសហគ្រិនវ័យក្មេងកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមក្នុងការងារសង្គម រួមទាំងកិច្ចការពារបរិស្ថាន ដោយអនុលោមតាមគោលការណ៍នៃទំនួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុន-សហគ្រាស (CSR)។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក”

May 8, 2023

(English)

នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី “ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” បង្រៀនដោយលោក យ៉ន សុភារិត ជាស្ថាបនិក និងនាយកគ្រប់គ្រង នៃក្រុមហ៊ុន BizKhmer Digital Media Co. Ltd
 និងលោកហៀង វ៉ាន់នី ជាអគ្គនាយករង នៃក្រុមហ៊ុន K.O.S.I.G.N (Cambodia) Investment Co., Ltd ដោយមានសហគ្រិនចូលរួមដោយផ្ទាល់នៅខេត្តកំពត និងចូលរួមពីចម្ងាយតាមរយៈអនឡាញមកពីបណ្ដាខេត្តនានាចំនួន ៤៧នាក់ (ស្រី១៩នាក់) ដែលបានជ្រើសរើសចូលរួមក្នុងកម្មវិធី “គ្លីនិកបរិវត្តកម្មឌីជីថលនៃសហគ្រាសខ្នាតតូច និងមធ្យមដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល” ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល ដែលមានការដាក់រួមបញ្ចូលគ្នានូវ ILO’s MSMEs Resilience Tools ដែលពិភាក្សាទៅលើគន្លឹះសំខាន់ៗរួមមាន៖
1. សក្ដានុពលទីផ្សារក្នុងឆ្នាំ២០២៣
2. ការប្រើប្រាស់យុទ្ធសាស្រ្តក្នុងការធ្វើទីផ្សារលើប្រព័ន្ធអនឡាញ និងគោលការណ៍នៃម៉ាកយីហោ
3. កត្តារារំាង និងដំណោះស្រាយ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
– ឧបត្ថម្ភដោយ៖ មូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, European Union, សហគ្រិនខ្មែរ, អង្គការពលកម្មអន្តរជាតិ (ILO)
– គាំទ្រដោយ៖ គម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការ Aide et Action និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “សិល្បះនៃការនិយាយជាសាធារណៈ”

May 6, 2023
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាល ក្រោមប្រធានបទ “សិល្បះនៃការនិយាយជាសាធារណៈ” ដែលផ្តល់កិត្តិយសបង្វឹកដោយ លោក ស៊ាង សុបញ្ញា ជាអគ្គនាយក វិទ្យាស្ថានអន្តរជាតិកម្ពុជា – អាស៊ាន ប្រព្រឹត្តិទៅទីរួមខេត្តព្រះសីហនុ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣០នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួនជាង៣០នាក់។
លោក ហុង ប៊ុនទី ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ មានមតិស្វាគមន៍ ដែលគូសបញ្ជាក់ពីយុទ្ធសាស្រ្តរបស់សមាគម​សហគ្រិន​វ័យក្មេង​ក្នុង​ការជួយ​គាំទ្រ​ដល់សហគ្រិនកម្ពុជាទាំងអស់ជាពិសេសអាជីវករនៅក្នុងខេត្តព្រះសីហនុ​តួយ៉ាងវគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះគឺពិតជាចូលរួមចំណែកក្នុងការអភិវឌ្ឍ​សមត្ថភាពដល់សមាជិក។ វគ្គបណ្ដុះបណ្ដាលនេះផ្ដោតសំខាន់ទៅលើការយល់ដឹងពីយុទ្ធសាស្ត្រក្នុងការធ្វើបង្ហាញជាសាធារណៈឲ្យមានប្រសិទ្ធិភាព និងទាក់ទាញ ដែលជាគោលសំខាន់ធ្វើអោយអាជីវកម្មកាន់តែមានភាពប្រសើរឡើង។
ឧបត្ថម្ភដោយ៖ European Union
គាំទ្រដោយ៖ គម្រោង សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការ Aide et Action