នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីអំពី “យុទ្ធសាស្ត្រផ្នែកលក់ និងទីផ្សារ និងការរៀបចំផែនការអាជីវកម្ម” ទៅដល់សហគ្រិន និងម្ចាស់អាជីវកម្មប្រមាណជា ៤១នាក់ ចូលរួមដោយផ្ទាល់ និង១០នាក់ ចូលរួមតាពីចម្ងាយតាមហ៊្សូម។ វគ្គបណ្ដុះបណ្ដាលនេះបានបង្រៀន និងចែករំលែក ដោយលោក អ៊ីវ គឹមសួរ អគ្គនាយកនៃក្រុមហ៊ុន APM (Cambodia)។ បន្ថែមលើនេះ សមាគមក៏បានអញ្ជើញវាគ្មិនកិត្តិយស លោកស្រី ឌីចេ ណាណា (DJ Nana) មកចែករំលែកបទពិសោធផ្ទាល់អំពីការធ្វើទីផ្សារ ជាពិសេសទីផ្សារឌីជីថលរបស់អាជីវកម្មលោកស្រីផ្ទាល់ផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះមានការចែករំលែកយ៉ាងលម្អិត និងក្បោះក្បាយ ដោយផ្ដោតសំខាន់ទៅលើមូលដ្ឋានទីផ្សារចម្រុះ ការកំណត់ទំហំទីផ្សារ ចំណែកទីផ្សារ ការវិភាគលើគូប្រកួតប្រជែង ឱកាសទីផ្សារ យុទ្ធសាស្ត្រទាក់ទាញអតិថិជនថ្មី របៀបរក្សាអតិថិជនចាស់ និងចំណុចសំខាន់ៗជាច្រើនទៀតដែលអ្នកគ្រប់គ្រងផ្នែកទីផ្សារ សហគ្រិន និងម្ចាស់សហគ្រាសត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់ ដើម្បីយកទៅអនុវត្តនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាចងក្រងនៅក្នុងផែនការអាជីវកម្មឱ្យបានច្បាស់លាស់។
គម្រោងនេះគាំទ្រដោយមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (CBRD) តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
គាំទ្រដោយ៖
– សហគ្រិនខ្មែរ
ឧតម្តម្ភដោយ៖
– ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
– ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
– ធនាគារ អេស៊ីលីដា ភីអិលស៊ី
– ធនាគារ កាណាឌីយ៉ា
– នាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក