(ភាសាខ្មែរ) ទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជប៉ុនមកកម្ពុជា។

December 30, 2022

(ភាសាខ្មែរ)

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជប៉ុនមកកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ឬហោថា JETRO បានរៀបចំអាហារថ្ងៃត្រង់ជួបជុំធុរកិច្ច ដើម្បីផ្តល់ឱកាសអាជីវកម្មដល់គណៈប្រតិភូជប៉ុនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករកម្ពុជាដែលមានសក្តានុពលមកពីសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយមានការចូលរួមជាកិត្តិយសពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកស្រី Marisa Haruta ប្រធានតំណាងក្រុមហ៊ុន JETRO ប្រចាំទីក្រុងភ្នំពេញ រួមជាមួយប្រតិភូមកពីសហគ្រិនជប៉ុន និងកម្ពុជា។ ក្នុងការរៀបចំអាហារថ្ងៃត្រង់ជួបជុំធុរកិច្ចគណៈប្រតិភូជប៉ុន និង អ្នកជំនួយកម្ពុជាបានធ្វើការផ្លាស់ប្តូរ កិច្ចពិភាក្សា និង ស្វែងយល់ពីអាជីវកម្មកពីគ្នាទៅវិញទៅមក។
ក្នុងនាមជា YEAC យើងតែងតែលើកទឹកចិត្ត និង គាំទ្រដល់សមាជិករបស់យើងក្នុងការសហការជាមួយ គណៈប្រតិភូជប៉ុនទាក់ទងនឹង ការវិនិយោគការនាំចេញនិងការនាំចូលទៅកាន់ប្រទេសជប៉ុន។
On August 30th, 2022, on the occasion of the biz study visit of the Japanese delegation to Cambodia, JETRO arranged a business matching lunch to provide a business opportunity for the Japanese delegation to link with potential Cambodian businessmen from the Cambodia Chamber of Commerce (CCC) and Young Entrepreneurs Association of Cambodia (YEAC) with honor participation from Neak Oknha Kith Meng, President of Cambodian Chamber of Commerce (CCC), member of CCC, Mr. Seang Sopagna, President of YEAC, Ms. Marisa Haruta, Chief Representative of JETRO Phnom Penh along with delegates from Japanese and Cambodian Entrepreneurs. In this Biz Matching, Japanese delegates and Cambodian businessmen have exchange, discuss and explore business possibilities among others.
As YEAC, We always encourage and support our members to cooperate with Japanese Delegations in terms of investment, export, and import to Japan.

(CEO GATHERING) លើកទី៣

August 29, 2022
ភ្នំពេញ នៅផ្សារទំនើបអូឡាំព្យាម៉ល ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នឹងរៀបចំកិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម (CEO GATHERING) លើកទី៣ សរុបជាង១៥០នាក់ ដើម្បីត្រៀមខ្លួន និងឈានទៅប្រកាសជាផ្លូវការដឹកនាំក្នុងនាមជាម្ចាស់ផ្ទះទទួលពីភារៈរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខដ៏ឆាប់នេះ។ កិច្ចជំនួបសមាជិកដែលជាម្ចាស់អាជីវកម្ម 3rd CEO Gathering នេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖
១. ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមាជិកសមាជិកាឲ្យកាន់តែជិតស្និទ
២. ធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព និងគម្រោងរបស់ YEAC ទៅកាន់សមាជិក
៣. ចែករំលែកអំពីការផ្តល់ជូន និងអទិភាពពិសេសសម្រាប់សមាជិក
៤. ធ្វើបច្ចុប្បន្នភាពអំពីការអនុលោមតាមច្បាប់ស្ដីពីការងារ
៥. ការចុះអនុស្សារណៈរវាង និយ័តករបរធនបាលកិច្ច និង YEAC
កម្មវិធីនេះមានវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ និយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រមាណជាង1៥0 នាក់ បានចូលរួម និងអបអរសាទរនៅក្នុងកម្មវិធី។

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា

August 8, 2022

កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំដំបូងនៅក្នុងឆ្នាំ ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេង (YEAC) និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) ហើយកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការប្រមាញ់យកសហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងសនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះទៅកាន់ពិភពលោកតាមរយៈអ្នកដឹកនាំធុរកិច្ច។ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា នឹងរៀបចំពិធីសម្ភោធ និងបើកទទួលពាក្យនៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

July 29, 2022
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប្រព្រឹត្តទៅចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃស្អែក❤️ 29-30/07/2022
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ – សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សហការជាមួយផ្សារទំនើបអូឡាំព្យា Olympia Medical Hub និង Intercare បាននឹងកំពុងរៀបចំកម្មវិធីបរិច្ចាគឈាម *បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត❤️* ដោយស្ម័គ្រចិត្តនៅផ្សារទំនើបអូឡាំព្យា ជាន់ទីផ្ទាល់ដី (The Olympia Mall, Ground Floor) ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពី លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានកម្ពុជា ព្រមទាំងសមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
ជាកិច្ចចាប់ផ្តើមរបស់កម្មវិធី, លោកស៊ាង សុបញ្ញាបានមានប្រសាសន៍ថា “នេះជាលើកទី៤ហើយដែលខ្ញុំបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត” និងក្នុងនាមជាប្រធានសមាគម ខ្ញុំសូមជម្រុញអោយសមាជិក-សមាជិកា បងប្អូនទាំងអស់ចូលរួមបរិច្ចាគឈាម និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក-សមាជិកា និងបងប្អូនទាំងអស់។

គ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់”​។

July 28, 2022
ថិតក្នុងកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ម្ចាស់អាជីវកម្មទទួលបានហិរញ្ញប្បទាន និងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងទុនបង្វិល និងលំហូរសាច់ប្រាក់” នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលមានសហគ្រិនចំនួន៣៧នាក់ចូលរួមដោយផ្ទាល់ និង៣០នាក់ចូលរួមពីចម្ងាយតាមប្រព័ន្ធហ្សូម។
វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ លោក ស៊ឹម ចាន់គីរីរត្ន ស្ថាបនិក និងជានាយកប្រតិបិត្តិក្រុមហ៊ុនបញ្ជី។ ជំហានបន្ទាប់ សហគ្រិនដែលបានចូលរួមក្នុងកម្មវិធី នឹងទទួលបានការគាំទ្រពីសមាគមក្នុងការស្វែករកហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
• ឧបត្ថម្ភកម្មវិធីដោយ ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈ PACT Cambodia និងសហគ្រិនខ្មែរ
• Silver sponsors: ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារកាណាឌីយ៉ា