លោក ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងឆ្នាំ២០២៣ បានដឹកនាំការប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនកម្ពុជាលើកទី១ ក្នុងឆ្នាំ២០២៣

January 5, 2023
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣៖ លោក ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាក្នុងឆ្នាំ២០២៣ បានដឹកនាំការប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសហគ្រិនកម្ពុជាលើកទី១ ក្នុងឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និង ប្រធាន អនុប្រធានរបស់គណកម្មាធិការនៃសមាគម ដើម្បីធ្វើបច្ចុប្បន្នភាពពីសកម្មភាពដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២២ និងបានពិភាក្សាពីផែនការពង្រឹងសមាគមបន្តទៅមុខទៀតនៅឆ្នាំ២០២៣។
កិច្ចប្រជុំពិភាក្សានេះក៏បានផ្តោតសំខាន់ទៅលើទិសដៅយុទ្ធសាស្រ្តអភិវឌ្ឍសមាគមឲ្យកាន់តែមានប្រសិទ្ធិភាព ជាពិសេសយុទ្ធសាស្រ្តនានា ដើម្បីបង្កើនអត្ថប្រយោជន៍ដល់សមាជិក សមាជិការបស់សមាគម នៅគ្រប់សាខានៅតាមបណ្ដារាជធានី/ខេត្ត។ ក្នុងឱកាសនេះផងដែរ លោក ឧកញ៉ា ប៉ិច បូឡែន ក៏បានធ្វើការកោតសសើរ ហើយក៏បានលើកទឹកចិត្តក្រុមប្រឹក្សាភិបាលទាំងអស់ បន្តប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីជាប្រយោជន៍សម្រាប់សហគ្រិនវ័យក្មេងកម្ពុជានាឆ្នាំតទៅមុខទៀត។
————————————
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7

កម្មវិធីចុះហត្ថលេខាដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Raymond Sia Say Guan អគ្គនាយក និងនាយកក្រុមប្រឹក្សាប្រតិបត្តិធនាគារកាណាឌីយ៉ា

December 28, 2022
ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជាសមាគមបណ្ដុំទៅដោយសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពល បានចុះអនុស្សរណ:នៃការយោគយល់គ្នាជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខគេនៅកម្ពុជា ក្នុងគោលបំណងផ្ដល់ឥណទានគ្មានទ្រព្យធានាដែលមានលក្ខណ្ឌពិសេសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសសហគ្រិនស្ត្រី។
កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅដោយមានវត្តមានចូលរួមចុះហត្ថលេខាដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Raymond Sia Say Guan អគ្គនាយក និងនាយកក្រុមប្រឹក្សាប្រតិបត្តិធនាគារកាណាឌីយ៉ា។ លើសពីនេះ កម្មវិធីក៏មានវត្តមានចូលរួមពីដៃគូសហការសំខាន់ៗ និងក្រុមប្រឹក្សាភិបាល ក៏ដូចជាគណៈគ្រប់គ្រងនៃលេខាធិការដ្ឋានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសហគ្រិនវ័យក្មេងដែលជាម្ចាស់អាជីវកម្មជាច្រើនរូប អបអរសាទរ និងជាសាក្សីទទួលស្គាល់នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។
ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានមានប្រសាសន៍ថា «នេះគឺជាធនាគារពាណិជ្ជដំបូងគេបង្អស់ដែលចាប់ដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការផ្តល់ប្រាក់កម្ចីដោយមិនត្រូវការទ្រព្យបញ្ចាំដល់សមាជិករបស់សមាគម។ នេះសបញ្ជាក់ឱ្យឃើញថា ធនាគារកាណាឌីយ៉ាពិតជាផ្តល់អាទិភាព និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ យើងនឹងបន្តធ្វើការក្នុងភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា ជាធ្លុងមួយ ក្នុងការផ្តល់សេវាហិរញ្ញប្បទានដើម្បីផលប្រយោជន៍រួមដល់សមាជិករបស់សមាគម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជារួម»។
ការចុះអនុស្សរណ:នៃការយោគយល់គ្នារវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជានិងធនាគារកាណាឌីយ៉ា នឹងផ្ដល់ឱកាសដល់សមាជិក-សមាជិកានៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការទទួលបាននូវឥណទានដោយមិនតម្រូវឱ្យមានទ្រព្យបញ្ចាំ។ ការណ៍នេះបានអនុញ្ញាតឱ្យអាជីវកម្មធុនតូច និងមធ្យមទាំងអស់អាចទទួលបាននូវឥណទានសម្រាប់ប្រើប្រាស់ជាទុនបង្វិល ឥណទានសម្រាប់ប្រើប្រាស់ក្នុងការវិនិយោគ ឬ ពង្រីកអាជីវកម្មដែលមានស្រាប់បន្ថែមទៀត។ ទាំងអស់នេះគឺសុទ្ធសឹងតែជាយុទ្ធសាស្ត្រដើម្បីឈានឆ្ពោះទៅរកការទទួលបាននូវហិរញ្ញប្បទានប្រកបដោយសមធម៌ និងដែលជាអាទិភាពទី១ នៃយុទ្ធសាស្ត្រឆ្នាំ២០២៥ បន្ថែមលើអាទិភាព៥ផ្សេងទៀតរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
ទំនាក់ទំនង: +855 96 334 8935/ 16 999 762
អ៊ីម៉ែល: program@yeacambodia.org

គណៈកម្មការទី៤ “អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ

December 23, 2022
ភ្នំពេញ៖ ថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២២ – គណៈកម្មការទី៤ “អភិវឌ្ឍសំណង់ អចលនទ្រព្យ តំបន់ឬបណ្តុំឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាថ្នាក់ជាតិ (YEAC) បានរៀបចំកម្មវិធី “ដំណើរទស្សនកិច្ចទៅកាន់បុរី ដឺអេកូរេស៊ីដិន សែនសុខ (The Eco Residence Sen Sok) ដែលដឹកនាំដោយលោក រេន ស៊ីណា និងលោក កេង ទិត្យភិរម្យ សមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានវត្តមានចូលរួមពីសមាជិកសមាជិការបស់សមាគមប្រមាណ ១៧ នាក់។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណង៖
១. ដើម្បីស្វែងយល់អំពីបច្ចេកទេសនៃការសាងសង, ភាពឆ្នៃប្រឌិត និងរចនាបទ ដែលគម្រោងកំពុងមានបច្ចុប្បន្្ន និងនាពេលអនាគត។
២. សិក្សាពីគម្រោងផែនការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន
៣. បង្កើតបណ្ដាញទំនាក់ទំនង, បង្កើនចំណងមិត្តភាព និងទទួលបានកាដូអនុស្សាវរីយ៍ពីក្រុមហ៊ុនផងដែរ។
ក្នុងឱកាសនេះផងដែរ លោក តាំង សេងឡុង ជាសហស្ថាបនិក និងក្រុមប្រឹក្សាភិបាលនៃបុរី ដឺអេកូរេស៊ីដិន សែនសុខ ក៏បានចែករំលែកនូវបទពិសោធ, ឱកាស និងការជំហ៊ានល្អៗក្នុងការប្រកបអាជីវកម្មក្នុងវិស័យមួយនេះសម្រាប់សហគ្រិននៅក្នុងប្រទេសកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) ដោយមានការចូលរួមគាំទ្រពីក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA2022)។

December 19, 2022
រាជធានីភ្នំពេញ៖ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា (JCI) ដោយមានការចូលរួមគាំទ្រពីក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA2022)។
គោលបំណងសំខាន់នៃកម្មវិធី៖
១. ដើម្បីប្រគល់ពានរង្វាន់ដល់សហគ្រិនជ័យលាភីឆ្នើមចំនួន៥ រូប និងប្រគល់មេដៃដល់សហគ្រិនជ័យលាភីវគ្គផ្តាច់ព្រ័ត្រចំនួន៩រូប
២. ដើម្បីថ្លែងអំណរគុណដល់គណៈកម្មការដាក់ពិន្ទុរបស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២២
៣. ដើម្បីថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ និងគ្រូបណ្តុះបណ្តាលសម្រាប់សហគ្រិនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង
៤. ថ្លែងអំណរគុណដល់បណ្តាអ្នកឧបត្ថម្ភ ទាំងអស់ ក៏ដូចជាការបន្តគាំទ្រកម្មវិធីនាឆ្នាំបន្ទាប់ទៀត។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា

December 17, 2022

(ភាសាខ្មែរ)

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ (YEAC-SHV) បានរៀបចំកម្មវិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តម ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា អនុប្រធានគ្រប់គ្រងគម្រោងសហគ្រិននារីសកម្មនៃអង្គការផេកប្រចាំនៅកម្ពុជា និងមានការចូលរួមពី ម្ចាស់អាជីវកម្មប្រមាណជា ១៧០រូប ដែលបានចូលរួមដោយផ្ទាល់នៅឯសណ្ឋាគារឆ្នេរសុខា ព្រមទាំងអ្នកទស្សនាការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុកទាំង ៨ របស់សមាគម និងដៃគូសហការ។
ពិធីសម្ពោធនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសបើកជាផ្លូវការសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តព្រះសីហនុ និងធ្វើការផ្សព្វផ្សាយអំពីគេហទំព័រចំនួន ៣ ដែលចូលរួមក្នុងការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា រួមមាន bizinfo, aseanaccess និង KhmerSME ដែលជាវេទិកាអេឡិចត្រូនិចបណ្តុំទៅដោយព័ត៌មានអាជីវកម្ម ឱកាសវិនិយោគនិងដៃគូអាជីវកម្ម ជាពិសេសធនធានចំណេះដឹងអំពីច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអាជីវកម្ម ទាំងក្នុងប្រទេស និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ សមាគមបានធ្វើការផ្សព្វផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដែលត្រូវបានចងក្រងឡើងដោយការយកចិត្តទុកដាក់ និងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរួមចំណែកគាំទ្រសហគ្រិន និងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិសម្រាប់ខេត្តព្រះសីហនុបន្ថែមទៀត។