ឧកញ៉ា​ បុិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកចូលរួមសន្និបាត Global Entrepreneurship Congress (GEC) 2023។

September 20, 2023

អូស្ត្រាលី នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣, ឧកញ៉ាបិុច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំគណៈប្រតិភូសមាជិកចូលរួមសន្និបាត Global Entrepreneurship Congress (GEC) 2023។ ស្ថិតក្នុងឱកាសនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានចុះអនុស្សារណៈយោគយល់ជាមួួយបណ្ដាញសហគ្រិនភាពសកល (GEN Global) ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “ទិវាសប្ដាហ៍សហគ្រិនភាពសកល-កម្ពុជា២០២៣” ដែលនឹងប្រព្រឹត្តឡើងឡើងចាប់ពីថ្ងៃទី១៣ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបណ្ដាខេត្តមួយចំនួនដូចជាខេត្តសៀមរាប បាត់ដំបង កំពង់ចាម បន្ទាយមានជ័យ ក្រចេះ ព្រះសីហនុ និងភ្នំពេញ។ទិវាសប្ដាហ៍សហគ្រិនភាពសកលគឺជាទិវាដ៏ធំបំផុតរបស់សកលលោកសម្រាប់សហគ្រិន និងអ្នកច្នៃប្រឌិត។ ទិវានេះត្រូវបានរៀបចំឡើងនៅក្នុងសប្ដាហ៍ទី៣នៃ ខែវិច្ឆិកាដូចៗគ្នាប្រមាណជាង១៧០ប្រទេស ដែលមានអ្នកចូលរួមសរុប១០លាននាក់នៅក្នុងព្រឹត្តិការណ៍ជាង៣៥០០០ក្នុងពេលដំណាលគ្នាក្នុងរយ:ពេលមួយសប្ដាហ៍ ដើម្បីចូលរួម ក៏ដូចជាសារភ្ជាប់បណ្ដាញជាមួយនឹងអ្នកដែលមានសកដានុពល អ្នកបណ្ដុះបណ្ដាលនិងអ្នកវិនិយោគ។

Scan or click link open the app
https://yeacambodia.page.link/ZYpYW7oJLNwyy2Mv5