ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនិងសហគ្រិនទាំងអស់ចូលរួមចុះបញ្ជីអាជីវកម្ម ដើម្បី

March 30, 2023

(ភាសាខ្មែរ)

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអំពាវទាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនទាំងអស់ចូលរួមអនុវត្តកាតព្វកិច្ចច្បាប់ 
ថ្លែងក្នុងកិច្ចពិភាក្សានៅពិព័រណ៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្ត កម្ពុជា-អន្តរជាតិ លើកទី១ ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានអំពាវនាវ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មនិងសហគ្រិនទាំងអស់ចូលរួមចុះបញ្ជីអាជីវកម្ម ដើម្បីទទួលបានផលប្រយោជន៍ទាំងសងខាង ផ្នែករដ្ឋ និងវិស័យឯកជន និងចូលរួមការអនុវត្តកាតព្វកិច្ចផ្លូវច្បាប់។
ពិព័រណ៌វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្ត កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ គឺជាទិវាជាតិលើកទី១ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលបីថ្ងៃពីថ្ងែទី២៦ ដល់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែនៅក្នុងនោះ ថ្នាក់ដឹកនាំ សមាជិកសមាជិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិន និងជាភ្ញៀវកិតិយស ក្នុងទិវាជាតិដ៏សំខាន់នេះ។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7