ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចូលជួបពិភាក្សាសំណេះសំណាលជាមួយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ (KE)

March 21, 2023
នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចូលជួបពិភាក្សាសំណេះសំណាលជាមួយលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ (KE) ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការ​ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ និងលទ្ធភាពដែលគូភាគីអាចជួយជ្រោមជ្រែងគ្នាទៅវិញទៅមកបាន ក្នុងន័យជួយពង្រឹង និងពង្រីកដល់វិស័យសហគ្រិនភាពនៅកម្ពុជា ជាពិសេសម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ពោលគឺធ្វើយ៉ាងណាដើម្បីអាចជំរុញឱ្យអាជីវកម្មកម្ពុជាដំណើរការទៅបានដោយរលូន ដូចជាការផ្ដល់នូវការលើកទឹកចិត្ត និងជួយសម្រួលផ្នែកពន្ធដារ ក៏ដូចជាលទ្ធភាពទទួលបានហិរញ្ញប្បទានជាដើម។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7