ឧកញ៉ាប៉ិច បូឡែន​ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី បានអញ្ជើញជាវត្តមាន មានប្រសាសន៍បើកកម្មវិធី វគ្គបណ្តុះបណ្តាល ស្តីពី “ផ្នត់គំនិត និងទម្លាប់ល្អទាំង៧របស់ម្ចាស់អាជីវកម្មឆ្នើម

March 24, 2023
“ផ្នត់គំនិត និងទម្លាប់ល្អពិតជាសំខាន់សម្រាប់យើងគ្រប់គ្នាដែលជាម្ចាស់ភាគហ៊ុនរបស់ស្រុក ខេត្ត និងប្រទេសរបស់យើង” ប្រសាសន៍បើកកម្មវិធីបណ្តុះបណ្តាលរបស់ឧកញ៉ាប៉ិច បូឡែន នៅខេត្តកែប
==============
ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឧកញ៉ាប៉ិច បូឡែន​ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី បានអញ្ជើញជាវត្តមាន មានប្រសាសន៍បើកកម្មវិធី វគ្គបណ្តុះបណ្តាល ស្តីពី “ផ្នត់គំនិត និងទម្លាប់ល្អទាំង៧របស់ម្ចាស់អាជីវកម្មឆ្នើម” ក្រោមការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ឧបត្ថម្ភដោយ សហភាពអឺរ៉ុប និងគាំទ្រដោយ AEA។
វគ្គបណ្តុះបណ្តាល នេះបង្វឹកដោយ អ្នកស្រី នុត ក្លារ៉ា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ដែលមានសិក្ខាកាមចូលរួមពីសំណាក់មន្ត្រីរាជការ អាជីវករ និងសិស្សនិស្សិត មកពីខេត្តកែប និងខេត្តកំពត និងសហគ្រិន យ៉ាងច្រើនកុះករ ដែលចូលរួមពីចម្ងាយតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងដើម្បីទទួលបាននូវការយល់ដឹងបន្ថែមទៅលើផ្នត់គំនិត និងទម្លាប់ល្អទាំង៧សម្រាប់ជាប្រយោជន៍អភិវឌ្ឍខ្លួន។
ថ្លែងក្នុងប្រសាសន៍បើកកម្មវិធី ឧកញ៉ាប្រធាន បានលើកឡើងថា ផ្នត់គំនិត និងទម្លាប់ ពិតជាមានសារៈសំខាន់សម្រាប់ការរីកចម្រើនជាបុគ្គល និងចូលរួមដល់ការរីកចម្រើនរបស់ខេត្តយើង។ លោកបានបន្តថា ខេត្តរបស់យើងមានសក្តានុពលជាច្រើនដែលអាចចូលរួមសហការរួមគ្នារុញច្រានឱ្យកាន់តែរីកចម្រើនខ្លាំងឡើងៗ។ បន្ថែមពីនេះលោកបានលើកឡើងថា យើងគ្រប់គ្នាគឺជាម្ចាស់ភាគហ៊ុនរបស់ខេត្ត និងប្រទេសរបស់យើង ហេតុនេះទើប ផ្នត់គំនិត និងទម្លាប់ ដែលកើតចេញពីសកម្មភាពល្អៗ ការយល់ឃើញត្រូវ​ គិតត្រូវ និងអនុវត្តត្រូវ គួរយើងជាម្ចាស់ភាគហ៊ុនត្រូវមាន ហើយនេះក៏ជាផ្នែកមួយដែលជម្រុញឱ្យសមាគមយើងខិតខំជម្រុញបើកសាខាតាមបណ្តាលខេត្ត ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគ្រិន និងគាំទ្រគ្នាទៅវិញទៅមក។
ចុងក្រោយលោកឧកញ៉ាពិតជាសប្បាយរីករាយជាមួយបងប្អូនសិក្ខាកាមដែលបានចូលរួមបន្តក្រេបយកចំណេះដឹងថ្មីៗ និងអរគុណដល់ម្ចាស់ជំនួយ និងក្រុមការងារដែលបានធ្វើឱ្យវគ្គបណ្តុះបណ្តាលនាថ្ងៃនេះកើតមានឡើង។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7