សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដឹកនាំដោយ លោក ស គីណាល់ អនុប្រធានប្រតិបត្តិ និង សម្របសម្រួលដោយ អ្នកស្រី ប៉ោ ជូ ប្រធានគណៈកម្មការ គោលនយោបាយ គណនេយ្យ សាវនកម្ម និង ពន្ធដា

August 31, 2023

ភ្នំពេញ នារសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដឹកនាំដោយ លោក ស គីណាល់ អនុប្រធានប្រតិបត្តិ និង សម្របសម្រួលដោយ អ្នកស្រី ប៉ោ ជូ ប្រធានគណៈកម្មការ គោលនយោបាយ គណនេយ្យ សាវនកម្ម និង ពន្ធដារ បានរៀបចំកិច្ចប្រជុំពិភាក្សារវាងសហគ្រិនវ័យក្មេងជាមួយសមាគមក្រុមការងារបច្ចេកទេសពន្ធដារ ដែលតំណាងដោយឧកញ៉ាសុខ ពិសិដ្ឋ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលនូវធាតុចូល និង លើកឡើង ពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។ កិច្ចប្រជុំនេះទទួលបានការគាំទ្រពីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ (USAID) តាមរយ:គម្រោងសហគ្រិននារីសកម្មកម្ពុជា (WE ACT) នៃអង្គការផេកកម្ពុជា ដោយបានលើកទឹកចិត្តអោយសហគ្រិនស្រ្តីវ័យក្មេងអោយបានចូលរួម ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីកាតព្វកិច្ចពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងអាចលើកឡើងពីបញ្ហាប្រឈមក្នុងអាជីវកម្មរបស់ពួកគេផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៦:០០ នាទី ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

Scan or click link open the app
https://yeacambodia.page.link/qJhwQzoNVRbAy9hk6