សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី៥ ក្នុងចំណោម ១៤ វគ្គ (5th Module of 14 Series Training) ក្រោមប្រធានបទ «ទិដ្ឋភាពភាពទូទៅនៃការគ្រប់គ្រងធនធានមនុស្ស»

June 23, 2023

(ភាសាខ្មែរ)

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលលើកទី៥ ក្នុងចំណោម ១៤ វគ្គ (5th Module of 14 Series Training) ក្រោមប្រធានបទ «ទិដ្ឋភាពភាពទូទៅនៃការគ្រប់គ្រងធនធានមនុស្ស» ចែករំលែកដោយ អ្នកស្រី យូ បូរី ដែលប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC)។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣៤នាក់ និងតាមរយៈហ្ស៊ូម (Zoom) ចំនួន ២៥នាក់។
វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតទៅលើចំណុចសំខាន់ៗក្នុងការគ្រប់គ្រងធនធានមនុស្ស ដោយរួមមាន៖
១. បញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធានមនុស្ស
២. អត្តសញ្ញាណអាជីវកម្ម
៣. ការពិពណ៌នាការងារប្រកបដោយប្រសិទ្ធភាព
៤. ការវិភាគវាស់វែង KPI
៥. អត្ថប្រយោជន៍ KPI
៦. គោលការណ៍គ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក
វគ្គបណ្ដុះបណ្ដាលត្រូវបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយសិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹងអំពីយុទ្ធសាស្ត្រថ្មីៗយ៉ាងច្រើនពីវាគ្មិនជំនាញ និងបានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរមតិយោបល់ពីគ្នាទៅវិញទៅមក យ៉ាងស្វិតស្វាញផងដែរ។
Scan or click link open the app
https://yeacambodia.page.link/ZpEp5rpTgrnXudFm7