សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី២ ក្រោយ

March 31, 2023
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី២      ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យសម្គាល់កាលពីឆ្នាំ២០២១ ដោយមានសហគ្រិនចំនួន ៧១០ នាក់បានចូលរួមក្នុងកម្មវិធី និងទទួលបានហិរញ្ញប្បទានជាង ២ លានដុល្លារសហរដ្ឋអាមេរិច ពីស្ថាប័នហិរញ្ញវត្ថុ។
កម្មវិធីផ្សព្វផ្សាយពីកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម រត្ន័ សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អមដោយ នាយកប្រតិបត្តិសហគ្រិនខ្មែរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជាជាង ២០០ រូប ។
កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលកំណត់គោលដៅ ៥០ភាគរយជាសហគ្រិនស្ត្រី ដើម្បីទទួលបានហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការផ្តល់វគ្គបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វិល ការអភិវឌ្ឍផែនការអាជីវកម្ម ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម។ បន្ថែមលើនេះ សហគ្រិនដែលចូលរួមក្នុងកម្មវិធីនេះ នឹងទទួលជំនួយក្នុងការដាក់កម្ចីទៅស្ថាប័នហិរញ្ញវត្ថុដែលចូលរួមក្នុងកម្មវិធី។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7
Scan or click link open the app
https://yeacambodia.page.link/NV7yKdXSGiBsBz7H9