សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងដៃគូយុទ្ធសាស្ត្រសមាគមរួមមាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយ័តករមូលបត្រកម្ពុជា អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និងអង្គការជេនខេមបូឌា (GEN CAMBODIA) បានសហការរៀបចំ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម

March 31, 2023

(ភាសាខ្មែរ)

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងដៃគូយុទ្ធសាស្ត្រសមាគមរួមមាន សមាគមធនាគារនៅកម្ពុជា   សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និយ័តករមូលបត្រកម្ពុជា អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និងអង្គការជេនខេមបូឌា (GEN CAMBODIA) បានសហការរៀបចំ “កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម៖ ការត្រៀមខ្លួនសម្រាប់ទីផ្សារភាគហ៊ុន ហិរញ្ញប្បទានមូលធន និងហិរញ្ញប្បទានធនាគារ/បំណុល”។
កម្មវិធីផ្សព្វផ្សាយពីកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អមដោយនាយកប្រតិបត្តិសហគ្រិនខ្មែរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រធានសមាគធនាគារនៅកម្ពុជា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងមានការចូលរួមពីអង្គការដៃគូ ស្ថាប័នរដ្ឋ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សហគ្រិនស្រ្តី និងម្ចាស់អាជីវកម្មប្រមាណជាជាង ៣០០ រូបបន្ថែមទៀត។
កម្មវិធីនេះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានចុះអនុសារណៈក្នុងភាពជាដៃគូជាមួយស្ថាប័នធំៗចំនួន៤ រួមមានដូចជា ១) និយ័តករមូលបត្រកម្ពុជា ២) ខេមបូឌា ស៊ីឃ្យួរឹធី ម.ក (Cambodia Security PLc) ៣) អង្គការ ស៊្វីសខនថាក់ (SWISS CONTACT) និង ៤) អង្គការជេនខេមបូឌា (GEN CAMBODIA) ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បានដាក់ឲ្យដំណើរកម្មវិធី «លទ្ធភាពទទួលបានហិរញ្ញប្បទាន» ជាលើកទី៣ ឆ្នាំ២០២៣ ក្រោយពីកម្មវិធីនេះទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់កាលពីឆ្នាំ២០២១ និង ២០២២កន្លងមក ហើយកម្មវិធីនេះទទួលបាននូវការគាំទ្រ និងការចូលរួមជាច្រើនពីសហគ្រិនរហូតដល់ទៅចំនួន ៧១០ រូប។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7
Scan or click link open the app
https://yeacambodia.page.link/gH4krHhn97rn2JYq9