លោកស្រី​​ យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានដឹកនាំសមាជិកសហគ្រិនស្រ្តីដើម្បីជួបសម្តែងការគួរសម លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី

September 13, 2023

នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣៖ លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំសមាជិកសហគ្រិនស្រ្តីដើម្បីជួបសម្តែងការគួរសម លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី
ដើម្បីណែនាំសហគ្រិនស្រ្តីដែលបានទទួលពានរង្វាន់ ASEAN Women Entrepreneurship Network (AWEN) Award 2023 នៅប្រទេសឥណ្ឌូនេស៊ីក៏ដូចជាធ្វើបច្ចុប្បន្នភាពទាក់ទងនិងសកម្មភាពដែលបានអនុវត្តកន្លងមក និងបានពិភាក្សា សំណះសំណាល ក៏ដូចសុំការផ្តល់យោបល់ពីលោកជំទាវ ដើម្បីពង្រឹងនិងលើកទឹកចិត្តសហគ្រិនស្រ្តីបន្តទៅមុខទៀត។

Scan or click link open the app
https://yeacambodia.page.link/GkFBT2gdj7pbbuu18