“ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប”

March 29, 2024

(ភាសាខ្មែរ) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំ “ពិធីអបអរសារទរខួប ១៥ ឆ្នាំនៃការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា & ១០ ឆ្នាំនៃការបង្កើតសាខាខេត្តសៀមរាប” ស្ថិតនៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល និងឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថមគាំទ្រដល់សមាគម និងសមាជិកសមាជិកាប្រម៉ាណជា ៥០០ នាក់។

ពិធីអបអរសារទរខួប ១៥ ឆ្នាំនេះ ធ្វើឡើងដើម្បីអបអរសាទរដល់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១៥ ឆ្នាំមកនេះ ដោយសមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គោលនយោបាយធុរកិច្ច ការវិនិយោគ និងការជួយជំរុញវឌ្ឍនភាពសហគ្រិននិងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចកម្ពុជា។ ជាងមួយទសវត្សរ៍មកនេះ សមាគមបានដើរតួយ៉ាងសំខាន់ ក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដោយផ្ទាល់ ក្នុងការអភិវឌ្ឍធុរកិច្ច និងចូមរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការលើកកម្ពស់ធុរកិច្ចកម្ពុជាឱ្យកាន់តែមានសមត្ថភាពនិងអាចប្រកួតប្រជែងក្នុងវិស័យធុរកិច្ចក្នុង តំបន់ និងអន្តរជាតិ។

កម្មវិធីនេះទទួលបានការគាំទ្រជា Gold Sponsor ពីផេនដា ខមមើសល ប៊ែង ម.ក (Panda Bank) និង Silver Sponsor ពីក្រុមហ៊ុន ជេ អី អាយ (JTI)។

Scan or click link open the app
https://yeacambodia.page.link/KUu53x9xtzf4AdGh7