កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដើម្បីបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកែប

March 10, 2023

(ភាសាខ្មែរ)

កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដើម្បីបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកែប និង ការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តខេត្តកែប។
ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៣ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ស គីណាល់ អនុប្រធានសមាគម លោក សៀត ស៊ីសុភក្តិ ព្រឹទ្ធសមាជិកសមាគមនិងជាប្រធានគណកម្មាការ ពង្រឹងនិងពង្រីកសាខាខេត្ត និងក្រុមប្រឹក្សាភិបាលទទួលបន្ទុកអភិវឌ្ឍ សមាជិក បានដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តខេត្តកែប។
ជាការឆ្លើយតប ឯកឧត្តមអភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការរៀបចំបង្កើតឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្តកែប និងការរៀបចំចងក្រងសៀវភៅមគ្គុទ្ទេសក៍វិនិយោគសម្រាប់ខេត្តកែប។ ការរៀបចំបង្កើតឲ្យមានសមាគមប្រចាំខេត្តកែប គឺពិតជាមានសារៈសំខាន់ ត្បិតមានអាជីវកម្មជាច្រើនជាពិសេសម្ចាស់អាជីវកម្មដែលជាម្ចាស់ស្រុក ដែលត្រូវឲ្យមានការធ្វើការជាមួយគ្នាជាក្រុមដើម្បីជម្រុញសេដ្ឋកិច្ចខេត្តកែប។ ឯកឧត្តមបានចង្អុលបង្ហានូវចក្ខុវិស័យនិងសក្តានុពលជាច្រើនរបស់ខេត្ត និងបានផ្តល់នូវ អនុសាសន៍ឲ្យសមាគមបានកៀរគរសមាជិក ដែលស្ថិតក្នុងវិស័យសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម និងនេសាទសមុទ្រនិងបន្តចូលរួមអភិវឌ្ឍសេដ្ឋកិច្ចបែបចេរភាពសម្រាប់ខេត្តកែប។
កិច្ចជំនួបនេះ បានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សូមថ្លែងអំណរគុណចំពោះកិច្ចស្វាគមដ៏កក់ក្តៅ និងអនុសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមអភិបាល។
————————————
សម្រាប់ព័ត៌មានបន្ថែម៖
តេឡេក្រាម: https://t.me/YEACambodia
ទំនាក់ទំនង: (+855) 16 999 762/ 70 263 864
អ៊ីម៉ែល: secretariat@yeacambodia.org
ហ្វេសប៊ុក: www.facebook.com/YEACambodia
គេហទំព័រ: www.yeacambodia.org
ទីតាំង: https://bit.ly/3AxdWJ7
Scan or click link open the app
https://yeacambodia.page.link/vs4gcMDszmC6RdKPA